**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ប្រធានាធិបតីបារាំង ជំរុញឲ្យបញ្ជូនទាហានសហភាពអឺរ៉ុបទៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងជំរុញមេដឹកនាំសហភាពអឺរ៉ុបឱ្យបញ្ជូនបេសកកម្មរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែនក្នុងករណីមានបទឈប់បាញ់ជាមួយរុស្ស៊ី នេះបើតាមវិទ្យុអឺរ៉ុបសេរីបានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភព។

កម្លាំង​នឹង​ត្រូវ​ទទួល​ភារកិច្ច​តាម​ដាន​បទ​ឈប់​បាញ់ ប្រសិនបើ​ការ​ចរចា​សន្តិភាព​រវាង​ក្រុង​ម៉ូស្គូ និង​គៀវ​ទទួល​បាន​ជោគជ័យ។ យោងតាមសារព័ត៌មានដែលផ្តល់មូលនិធិដោយរដ្ឋរបស់សហរដ្ឋអាមេរិក មេដឹកនាំបារាំងគ្រោងនឹងពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំកំពូល EU នៅសប្តាហ៍ក្រោយ។

គំនិតនៃការបញ្ជូនកងរក្សាសន្តិភាពលោកខាងលិចទៅកាន់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានលើកឡើងដោយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី៧ ខែធ្នូរបស់គាត់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky និងលោក Macron នៅទីក្រុងប៉ារីស។

យោងតាមរបាយការណ៍មុននេះដោយកាសែត Wall Street Journal លោក Trump បាននឹងកំពុងរៀបចំសំណើរសម្រាប់ដំណោះស្រាយការទូតចំពោះជម្លោះ ហើយចង់ឱ្យបណ្តាប្រទេសនៅអឺរ៉ុបដើរតួនាទីនាំមុខគេក្នុងការត្រួតពិនិត្យបទឈប់បាញ់។

ក្រោយមកគំនិតនេះត្រូវបានពិភាក្សាដោយមន្ត្រីអង់គ្លេស និងបារាំង យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ហើយលោក Macron ត្រូវបានគេនិយាយថា បានបង្ហាញវាដល់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Warsaw កាលពីដើមសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ លោក Tusk បានបញ្ជាក់ថា មិនមានផែនការបែបនេះសម្រាប់ពេលបច្ចុប្បន្ន សម្រាប់ប្រទេសប៉ូឡូញ ឬសហភាពអឺរ៉ុបផ្សេងទៀតទេ។ ទីក្រុង Warsaw ដែលជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់គៀវ នឹងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅខែក្រោយ។

អត្ថបទដែលជាប់ទាក់ទង