**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សមត្ថកិច្ចឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរំលោភ និងផលិតរូបភាពអាសអាភាសលើកុមារ រហូតដល់ទៅ៨អង្គ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនលោកសង្ឃមួយអង្គ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរំ.លោ.ភ និងផលិតរូបភាពអា.ស.អា.ភា.សលើកុមារ រហូតដល់ទៅ៨អង្គ នៅតាមបណ្ដាវត្តមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបាត់ដំបង។ នេះបើតាមការឱ្យដឹងពីអង្គភាពការពារកុមារ CPU នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

ប្រតិបត្តិការនេះក្រុមការងារចម្រុះ LIMA24 មានការចូលរួមពីក្រសួងមហាផ្ទៃ សហការតាមដានសកម្មភាពរបស់ព្រះសង្ឃម្នាក់ ដែលមានព្រះជន្ម២៧វស្សា ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសលើជនរងគ្រោះជាកុមារដែលជាអនិតិជន និងបទល្មើសផលិតរូបភាពអាសអាភាសលើកុមារ បន្ទាប់ពីបានរកឃើញថា មានរូបភាពអាសអាភាសលើកុមារកម្ពុជា ផលិតដោយព្រះសង្ឃនោះផ្ទាល់ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមអនឡាញ ខណៈជនរងគ្រោះសុទ្ធសឹងជាកូននេនគង់នៅតាមបណ្ដាវត្តក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបាត់ដំបង ចំនួន៨អង្គ មានព្រះជន្មចាប់ពី៩វស្សាដល់១៤វស្សា។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ផ្សឹកតាមច្បាប់ព្រះសាសនា និងបានបញ្ជូនបន្តទៅកាន់ពន្ធនាគាររួចរាល់រង់ចាំបន្តនីតិវិធី។

ជាមួយគ្នានេះ លោក ជេម ម័គកាប៊ី James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា៖«បុគ្គលទ្រុស្តសីលនេះ គឺជាហានិភ័យដ៏ធំទៅដល់កុមារ ហើយខ្ញុំសូមបង្ហាញការកោតសរសើរ ទៅដល់សមាជិកក្រុមការងារចម្រុះទាំងអស់ ជាពិសេសចំពោះការឆ្លើយតបរហ័សពីរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យសន្តិសុខមាតុភូមិ (HSI) ដែលបានផ្តល់ជាការគាំទ្រក្នុងការស៊ើបអង្កេត និងការឃាត់ខ្លួនជនសង្ស័យផងដែរ»។

បន្ថែមលើនេះ នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេត គឺជាឧទាហរណ៍ដ៏ល្អប្រសើរមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់រាល់ស្ថាប័ន្នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារពីជនប្រមាញ់តាមប្រព័ន្ធអនឡាញ ហើយក៏ជាសារដ៏សំខាន់មួយ សម្រាប់រាល់បុគ្គលទាំងនោះដែលគិតថា ប្រទេសកម្ពុជាមិនមានលទ្ធភាពក្នុងការស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង