**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្ត្រីអប់រំកម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការអប់រំថ្នាក់ឧត្តមសិក្សានៃស្ថាប័ន France Education International

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Stéphane LOPEZ ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការអប់រំថ្នាក់ឧត្តមសិក្សា នៃស្ថាប័ន France Education International ក្នុងអំឡុងពេលនៃការចូលរួមកម្មវិធី “ការផ្សព្វផ្សាយកម្មវិធីផ្តល់អាហារូបករណ៍ Erasmus+” នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ជំនួបពិភាក្សានេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និង លោក Stéphane LOPEZ បានពិភាក្សាផ្ដោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគម្រោង “សម្ព័ន្ធមេត្រីភាពកម្ពុជា-អឺរ៉ុប “Twinning” លើកំណែទម្រង់ការអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា” (Cambodia-EU Twinning Project: Supporting Upper-Secondary Technical Education Reforms in Cambodia) ព្រមទាំងការបញ្ជាក់ពីបេសកកម្មនៃស្ថាប័ន France Education International ដែលជាស្ថាប័នមួយចូលរួមក្នុងការលើកកម្ពស់គុណភាពនៃវិស័យអប់រំ។ ជាមួយគ្នានេះ ការសិក្សាពីលទ្ធភាពនៃការរៀបចំគម្រោងសហប្រតិបត្តិការនានា ដោយផ្ដោតលើការលើកកម្ពស់គុណភាពវិស័យអប់រំនៅគ្រប់កម្រិតសិក្សា ការធ្វើអធិការកិច្ចគុណភាពអប់រំ និងការពង្រឹងបន្ថែមលើវិធីសាស្ត្របង្រៀន ត្រូវបានលើកយកមកជជែកពិភាក្សាក្នុងជំនួបនេះ។

បន្ថែមពីនេះ ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង នៅក្នុងវិស័យអប់រំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការអប់រំថ្នាក់ឧត្តមសិក្សា ព្រមទាំងការសិក្សាពីលទ្ធភាពនៃការធ្វើចល័តភាពគ្រូបង្រៀនភាសាបារាំង និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាទៅបណ្ដុះបណ្ដាល និងធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងបញ្ជូនគ្រូបង្រៀនបារាំងមកប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្នុងឆ្នាំ២០២៦ ក៏ជាប្រធានបទសំខាន់នៃជំនួបពិភាក្សានេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង