**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត សូមមកធ្វើច្បាប់អាជីវកម្មឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់ ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូអមដំណើរ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ពីព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ជៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត់។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួន ឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួលឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ត្រូវណែនាំឲ្យមកធ្វើច្បាប់ ករណីនៅតែមិនព្រមមកធ្វើច្បាប់ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ រឺបិទ អាជីវកម្មតែម្ដង ការធ្វើបែបនេះគឺដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នកដែលចូលរួមអនុវត្តច្បាប់ នេះគឺជាការរួមគ្នាបញ្ឈប់មិនឲ្យម្ចាស់ជីវកម្មណាមួយដែលគ្មានច្បាប់អនុញ្ញាត អាចប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្រួល នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានតទៅទៀតឡើយ។

ឯកឧត្តម ជូ វណ្ណៈ បានបញ្ជាក់ថា ដោយសង្កេតឃើញថា មានអ្នកអភិវឌ្ឍអចលនវត្ថុមួយចំនួនបាននឹងកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមាន ជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអចលនវត្ថុ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាន ដាក់ចេញនូវអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវ ប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃ ការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

ឯកឧត្តមបន្តថា យោងតាមខ្លឹមសារនៃប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤ និងប្រការ១៥ ចែងថារាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។

ទន្ទឹមនេះ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព តម្លាភាព និងការត្រួតពិនិត្យអាជីវកម្ម បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចិរភាព រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការ គ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង