**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

តស់! មកស្គាល់ប្រវត្តិ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​បញ្ហា ការផ្ដួលរំលំ ជាប់ពន្ធនាគារ ឬត្រូវបានធ្វើឃាត

សេអ៊ូល៖ កាលពីថ្ងៃទី៣ ខែធ្នូថ្មីៗ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានប្រកាសប្រើច្បាប់អាជ្ញាសឹក។ លោក យូន​ ថា ការប្រើច្បាប់អាជ្ញាសឹកមានគោលបំណងការពារកូរ៉េខាងត្បូង សេរីនិយមពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងកុម្មុយនីស្ដកូរ៉េខាងជើង និងដើម្បីលុបបំបាត់កងកម្លាំងប្រឆាំងរដ្ឋ។ភ្លាមៗ សមាជិកសភាបានប្រមូលផ្តុំគ្នាប្រឆាំងនឹងក្រឹត្យនេះ ដោយបង្ខំឱ្យប្រធានាធិបតីដកច្បាប់អាជ្ញាសឹកចេញ ក្រោយប្រើបានត្រឹម៣ម៉ោង។

ច្បាប់អាជ្ញាសឹកបែបនេះ ត្រូវប្រកាស​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​៤ទស្សវត្សរ៍រជ្ជកាលមេដឹកនាំ លោក ជុន ឌូវ៉ាន់ (Chun Doo-hwan) ក្នុង​ឆ្នាំ១៩៨០។ ប្រធានាធិបតីកូរ៉េខាងត្បូង ស្ទើរតែទាំងអស់ប្រឈមមុខនឹងការចោទប្រកាន់ ត្រូវបានគេផ្ដួលរំលំ ការធ្វើឃាត ឬជាប់ពន្ធនាគារពីបទពុករលួយជាដើម។

តស់មកស្គាល់ប្រវត្តិ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​បញ្ហា ការផ្ដួលរំលំ ជាប់ពន្ធនាគារ ឬត្រូវបានធ្វើឃាតទាំងអស់គ្នា។

១.លោក ស៊ីងមែន រ៉េ (Syngman Rhee)៖ លោកកាន់តំណែងចន្លោះឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៦០។ លោកគឺប្រធានាធិបតីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយផ្តាច់ការ និងការគាបសង្កត់។ ប្រជាជនមិនពេញចិត្ត និងបានតវ៉ា​ជា​សាធារណៈ​ដ៏​ធំ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ខុស​ច្បាប់។ ការណ៍នេះ​បាន​បង្ខំ​ឱ្យ​លោក​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ១៩៦០។

២.លោក យុន បូសឺន (Yun Bo-seon)៖ លោកកាន់តំណែងចន្លោះឆ្នាំ១៩៦០ ដល់១៩៦២។ លោក យុន បានក្លាយជាប្រធានាធិបតី បន្ទាប់ពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយនិស្សិត បានបញ្ចប់របបគ្រប់គ្រងរបស់លោក ស៊ីងមែន រ៉េ។ ទោះជាយ៉ាងណា អាណត្តិប្រធានាធិបតីរបស់លោក ត្រូវបានធ្វើរដ្ឋប្រហារដោយរបបយោធាដែលដឹកនាំដោយលោក ផាក ជុងហេ (Park Chung-hee) ក្នុងឆ្នាំ១៩៦១។ ហើយលោកបានលាលែងពីតំណែងនៅឆ្នាំ១៩៦២។

៣.លោក ផាក ជុងហេ (Park Chung-hee)៖ កាន់តំណែងចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧៩។ ដូចបានដឹង! លោក ផាក បានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ និងគ្រប់គ្រងដោយអំណាចផ្តាច់ការ ផ្តោតលើកំណើនសេដ្ឋកិច្ច។ អាណត្តិរបស់លោកត្រូវបានបញ្ចប់ ដោយលោកត្រូវបានធ្វើឃាតនៅឆ្នាំ១៩៧៩ បន្ទាប់ពីមានការគៀបសង្កត់ផ្នែកនយោបាយ និងការរំលោភសិទ្ធិមនុស្សជាច្រើនឆ្នាំ។

៤.លោក ឆយ យូហា (Choi Kyu-hah)៖ កាន់តំណែងឆ្នាំ១៩៧៩ ដល់១៩៨០។ បន្ទាប់​ពី​ការ​ធ្វើ​ឃាត​របស់​លោកផាក ជុងហេ លោក ឆយ យូហា បាន​ក្លាយ​ជា​ប្រធានាធិបតី ដោយ​សន្យា​ធ្វើ​កំណែទម្រង់ និង​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា ច្បាប់អាជ្ញាសឹកដែលដាក់ដោយលោក ជុន ឌូវ៉ាន់ (Chun Doo-hwan) ក្នុងខែឧសភាឆ្នាំ១៩៨០ បានធ្វើឱ្យលោក ឆយ ជ្រុះចេញពីតំណែងប្រធានាធិបតីភ្លាមៗ។

៥.លោក ជុន ឌូវ៉ាន់ (Chun Doo-hwan)៖ លោកកាន់តំណែងចន្លោះឆ្នាំ១៩៨០ ដល់១៩៨៨។ លោក ជុន បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ ដោយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់។ បន្ទាប់ពីចុះចេញពីដំណែង លោក ជុន បានប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅឆ្នាំ១៩៩៦ ចំពោះទង្វើរបស់លោក។  ក្រោយមកលោកត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។

៦.លោក រ៉ូហ៍ តែវូ (Roh Tae-woo)៖ កាន់តំណែងចន្លោះឆ្នាំ១៩៨៨ ដល់១៩៩៣។ លោក រ៉ូហ៍ ជាប់ឆ្នោតតាមរយៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ជាលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តិខុសលើប្រព័ន្ធហិរញ្ញវត្ថុ និងអំពើពុករលួយ។ ក្រោយមក លោកត្រូវបានកាត់ទោសឱ្យជាប់គុក១៧ឆ្នាំក្នុងឆ្នាំ១៩៩៦ ប៉ុន្តែក្រោយមកលោកត្រូវបានលើកលែងទោសវិញ។

៧.លោក គីម យ៉ុងសេម (Kim Young-sam)៖ កាន់តំណែងចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។ លោកបានព្យាយាមដោះស្រាយអំពើពុករលួយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង នាំឱ្យប៉ះពាល់ដល់អាណត្តិរបស់លោក។

៨.លោក រ៉ូហ៍ មូយុន (Roh Moo-hyun)៖ កាន់តំណែងចន្លោះឆ្នាំ២០០៣ ដល់២០០៨។ លោកបានផ្តោតលើកំណែទម្រង់រីកចម្រើន ប៉ុន្តែលោកបានប្រឈមមុខនឹងការចោទប្រកាន់នៅឆ្នាំ២០០៤។ អាណត្តិរបស់លោកត្រូវបានបំផ្លាញដោយបញ្ហាប្រឈមសេដ្ឋកិច្ច និងចលាចលការងារ។

៩.លោកស្រី ផាក គឺនហេ (Geun-hye)៖ លោកស្រីកាន់ដំណែងចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ លោកស្រីជាប្រធានាធិបតីស្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង។ យ៉ាងណា លោកស្រីបានប្រឈមមុខនឹងការចោទប្រកាន់នៅឆ្នាំ២០១៦ ជុំវិញរឿងអាស្រូវពុករលួយ ដែលពាក់ព័ន្ធនឹងមនុស្សជំនិតរបស់លោកស្រី គឺ លោក ឆយ ស៊ូនស៊ីល (Choi Soon-sil)។ ក្រោយមកលោកស្រី​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ២០១៧ ហើយ​ក្រោយ​មក​ក៏ត្រូវ​ជាប់​គុក។

១០.លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol)៖ ជាក់ស្តែង លោកកាន់តំណែងតាំងពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន។ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក យូន បានប្រកាសច្បាប់អាជ្ញាសឹក ដោយលើកឡើងពីការគំរាមកំហែងពីកងកម្លាំងប្រឆាំងរដ្ឋដែលគាំទ្រកូរ៉េខាងជើង។ សូមជម្រាបថា ចលនានេះបានរំឭកដល់សម័យកាលរបស់លោកជុន ឌូវ៉ាន (Chun Doo-hwan)។

គួរបញ្ជាក់ថា សមាជិកសភាបានជំទាស់យ៉ាងតក់ក្រហល់ទៅនឹងក្រឹត្យនេះ ដោយបង្ខំឱ្យលោក យូន លុបចោលភ្លាមៗបន្ទាប់ពីចេញបានរយៈពេល៣ម៉ោង ខណៈកៅអីប្រធានាធិបតីកំពុងឡើងកម្តៅ៕

អត្ថបទដែលជាប់ទាក់ទង