**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

រដ្ឋមន្ត្រីការបរទេស៖ ឥណ្ឌូណេស៊ី​​មិន​ទាន់​យល់ព្រម​លើ​តំបន់​អភិវឌ្ឍន៍​រួម​ជាមួយចិន​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ

ឥណ្ឌូណេស៊ី មិនទាន់សម្រេចចិត្តលើតំបន់អភិវឌ្ឍន៍រួមណាមួយ ជាមួយចិន នៅសមុទ្រចិនខាងត្បូង

ហ្សាការតា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូហ្គីណូ (Sugiono) បានបញ្ជាក់កាលពីថ្ងៃចន្ទទី២ ខែធ្នូថា ឥណ្ឌូណេស៊ីមិនទាន់សម្រេចចិត្តលើតំបន់អភិវឌ្ឍន៍រួមណាមួយជាមួយចិននៅសមុទ្រចិនខាងត្បូងទេ។ ការបញ្ជាក់នេះគឺដើម្បីបន្ធូរបន្ថយការព្រួយបារម្ភថាកិច្ចព្រមព្រៀងនាពេលថ្មីៗនេះជាមួយរដ្ឋធានីប៉េកាំងអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ឥណ្ឌូណេស៊ី ។

ឥណ្ឌូណេស៊ីបានបង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីខែមុន នៅពេលដែលខ្លួនបានចេញសេចក្ដីថ្លែងការណ៍រួមជាមួយមហាយក្សចិន ដោយសន្យាថានឹងអភិវឌ្ឍគម្រោងនៅក្នុងដែនទឹកត្រួតស៊ីគ្នាដែលប្រទេសទាំង២ បានទាមទារ។ ជុំវិញសេចក្ដីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូហ្គីណូ បានប្រាប់សមាជិកសភាថា រដ្ឋធានីហ្សាការតានៅតែមិនទទួលស្គាល់ការទាមទាររបស់ចិន ហើយនឹងសម្រេចចិត្តដោយយកផលប្រយោជន៍ជាតិជាធំ។

លោក ស៊ូហ្គីណូ បានអះអាងថា មិនទាន់មានតំបន់ណាមួយត្រូវបានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសចិនលើការរួមគ្នាអភិវឌ្ឍការនេសាទ ឬទាញយកធនធានផ្សេងទៀតនោះទេ។ លោកបន្តថា៖ «វាជាការប្រសើរក្នុងពង្រឹងទំនាក់ទំនងភាពជាដៃគូ ប៉ុន្តែមិនភ្លេចគោលការណ៍សំខាន់ៗ នោះគឺយើងនៅតែការពារអធិបតេយ្យភាពរបស់យើងដដែល»។

មែនទែនទៅ រដ្ឋជាច្រើននៅសមុទ្រចិនខាងត្បូងមានការស្ទាក់ស្ទើរក្នុងការចូលទៅក្នុងកិច្ចព្រមព្រៀងរួមជាមួយប្រទេសចិន ជាពិសេសលើថាមពល ដោយខ្លាចថាវាអាចធ្វើឱ្យការទាមទាររបស់ចិនក្លាយជាស្របច្បាប់។ លោក ស៊ូហ្គីណូ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញពីផែនការអភិវឌ្ឍន៍រួមគ្នាទៅកាន់មេដឹកនាំនៃប្រទេសជិតខាងរបស់ខ្លួនក្នុងគោលបំណងកាត់បន្ថយភាពតានតឹង៕

អត្ថបទដែលជាប់ទាក់ទង