**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួម ពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២។

មគ្គទេសក៍សន្តិភាព នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា មហាសន្និបាត ICAPP លើកទី១២ មានសារៈសំខាន់នៅក្នុងការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ដគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពិភពលោករបស់យើង ពឹងអាស្រ័យលើគ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ក្នុងការបានស្វែងរកសន្តិភាពពិតប្រាកដជូនប្រទេសជាតិនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពិតប្រាកដទាំងស្រុងនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចជាតួអង្គដ៏សំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាស្វែងរកសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចារដ៏តានតឹងបានប្រើប្រាស់ពេលវេលាអស់រយៈពេល៤ឆ្នាំ ទើបមានការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុន្តែពេលអ៊ុនតាក់ (UNTAC) បានបញ្ចប់បេសកកម្មពីកម្ពុជា បានបន្សល់ទុកឲ្យកម្ពុជា មានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលសម្ដេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល បាននាំមកនូវសន្តិភាពពេញលេញ នៅកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិ ៥០០ឆ្នាំ របស់ខ្លួន។

សូមជម្រាបថា មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP មានបណ្តាគណបក្សនយោបាយ នៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស បានមកជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សា ស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សាដែលជា ប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកដែលកំពុងរួមរឹតទៅដោយជម្លោះ និងវិបត្តិនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា ប្រទេសទាំងអស់លើសកលោកគួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ តាមរយៈការលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្ដូររបប ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នយោបាយជ្រុលនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្ដើមដំណែងនយោបាយឡើយ។ ប្រទេសកម្ពុជាមានឆន្ទៈនៅក្នុងការរួមចំណែកដល់ការកសាងសហគមន៍សកលសន្តិភាពវិបុលភាព និងពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន។

សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា មហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះនឹងរួមចំណែកដល់ការកសាងសុខសន្តិភាព ជូនសកលលោក តាមរយៈការចូលរួមទស្សនទានពីគ្រួសារ ICAPP ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង