**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

លោក ហ្សេលេនស្គី ទទូចឱ្យសម្ព័ន្ធមិត្ត ចាត់វិធានការជាក់ស្ដែងប្រឆាំងកូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យសម្ព័ន្ធមិត្តអ៊ុយក្រែន ឈប់សម្លឹងមើល ហើយត្រូវចាត់វិធានការសកម្មជាក់ស្ដែង ដើម្បី ដោះស្រាយជាមួយវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៉ី មុននឹងពួកគេ​ចាប់ផ្ដើមប្រឈមមុខជាមួយកងទ័ពអ៊ុយក្រែននៅសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Telegram កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា លោក ហ្សេលេនស្គី បានបញ្ជាក់ថាកូរ៉េខាងជើងកំពុងមានភាពរីកចម្រើននៅក្នុង ការអភិវឌ្ឍសមត្ថភាពយោធា ការដាក់ពង្រាយមីស៊ីល និងការផលិតអាវុធ ហើយឥលូវនេះ កូរ៉េខាងជើងមានឱកាសរៀនសូត្រពីសង្រ្គាមសម័យទំនើប។​ កងទ័ពរាប់ពាន់នាក់ ដំបូងមកពីកូរ៉េខាងជើង កំពុងស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន។ អ៊ុយក្រែននឹងត្រូវការពារខ្លួនឯងប្រឆាំងនឹងពួកគេ ហើយពិភពលោកនឹងសម្លឹងមើលសាជាថ្មី។ ប៉ុន្តែ ជំនួសឱ្យ ការសម្លឹងមើលរបស់សហរដ្ឋអាមេរិក អង់គ្លេស និងអាលឺ្លម៉ង់…ការចាត់វិធានការជាក់ស្ដែងដូចជាការអនុញ្ញាតឱ្យអ៊ុយក្រែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជារឿងចាំបាច់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាកងទ័ពកូរ៉េខាងជើងប្រហែលជា ១០.០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក្នុងនោះមាន ៨០០០នាក់ កំពុងស្ថិតនៅតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើងកាលពីខែសីហា។ នៅក្នុងបទសម្ភាន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS ក្នុងថ្ងៃដដែលនោះដែរ លោក ហ្សេលេនស្គី បានរិះគន់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចំពោះការស្ងៀមស្ងាត់ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងការបញ្ជូនទ័ពរបស់កូរ៉េខាងជើង ទៅកាន់រុស្ស៉ី។

ដោយឡែក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រាប់សមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergei Lavrov កាលពីថ្ងៃសុក្រថា ប្រទេសរបស់ លោកស្រីនឹងឈរនៅជាមួយរុស្ស៉ី រហូតទាល់តែរុស្ស៉ីទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន។

អត្ថបទដែលជាប់ទាក់ទង