**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋបាលខេត្តស្ទឹងត្រែង បិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ៖ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រៀប ចំដោយរដ្ឋបាលខេត្តស្ទឹងត្រែងមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត។

ឃុំសង្កាត់ចំនួន៣ ក្រុង ស្រុកចំនួន៣ មន្ទីរអង្គភាពចំនួន៩ និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួន៣ បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សាដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំអន្តរាគមន៍ដោះស្រាយមករដ្ឋបាលខេត្ត សរុបចំនួន៨១ ក្នុងនោះស្នើដោយរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៤២ និងស្នើដោយរដ្ឋបាលក្រុងសរុបចំនួន៣៩ បញ្ហាប្រឈម សំណើ និងសំណូមពរដែលលើកឡើងដោយរដ្ឋបាលខេត្តសរុបចំនួន១២។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍សង្ឃឹមថា ការរៀបចំវេទិកាថ្នាក់នេះ និងរួមចំណែកជាមួយរាជ រដ្ឋាភិបាលដើម្បីធានាថា ដំណើរការកំណែទម្រង់នេះបានបោះជំហ៊ានទៅមុខប្រកបដោយវិជ្ជមាន មានការចូលរួម ការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាព និងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធលើកិច្ចការកំណែទម្រង់នេះត្រូវបានលើកឡើង និងបានកំណត់នូវវិធានការជាក់លក្ខសំរាប់ដោះស្រាយតាមលំដាប់នៃថ្នាក់រដ្ឋបាលនិមួយៗ ទាំងនៅថ្នាក់ខេត្ត ក្រុងស្រុក និងឃុំ សង្កាត់។

ឯកឧត្តម សរ សុពត្រា បានបន្តវាយតំលៃខ្ពស់ចំពោះកិច្ចដំណើរការរួមនៃអង្គវេទិកាដែលបានប្រព្រឹត្តទៅបានយ៉ាងល្អប្រសើ។ ដោយវេទិកានេះ ត្រូវពិនិត្យ និងសំរិតសំរាំងបែងចែកឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈម ដែលបានកើតឡើង និងដោះស្រាយដោយឃុំសង្កាត់ បញ្ហាដែលបានកើតឡើងនៅក្រុងស្រុក និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ គឺរដ្ឋបាលក្រុងស្រុក និងរដ្ឋបាលខេត្ត សំរាប់រៀបចំអនុវត្តចាត់ចែងតាមថ្នាក់រដ្ឋបាលក្នុងខេត្តពិនិត្យពិភាក្សានិងដោះស្រាយនិងស្នើសុំអន្តរាគមន៍ទៅក្រសួងស្ថាបនថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ កន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង