**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល

ភ្នំពេញ៖ លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល ដែលត្រូវចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្ដមបណ្ឌិត ស៊ឹង រេត អនុរដ្ឋលេខាធិការការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្ដម នួន ផារ័ត្ន បានបញ្ជាក់ថា ការផ្លាស់ប្ដូរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការ។ នេះជាការបន្តនិរន្តរភាពត្រូវរៀនសូត្រតាមអ្នកចាស់អ្វីដែលល្អ សម្រាប់ការអនុវត្តការងារ ចំណុចណាដែលមិនល្អ យើងកែសម្រួលកាន់ភ្ជាប់នូវ ស្មារតីបន្តវេន និងកែលម្អដែលកំហុសឆ្គងដែលមិនល្អដើម្បីអភិវឌ្ឍន៍ស្ថាប័នបានល្អប្រសើរ។

ឯកឧត្ដមបានណែនាំដល់ប្រធានមន្ទីរថ្មី ៥ចំណុចដូចខាងក្រោម៖
ទី១៖ ត្រូវបន្តនិរន្តរភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឱ្យបានល្អនិងមានភាពចាស់ទុំជាអ្នកដឹកនាំ។
ទី២៖ ត្រូវមានការសហការជាមួយអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ទី៣៖ ត្រូវមានរបៀបរបបការងារឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្តីណែនាំ។
ទី៤៖ ត្រូវយកចិត្តទុកដាក់រក្សាបាននូវសុដុមនីយកម្ម។
ទី៥៖ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទឱ្យស្របទៅនឹងសម័យឌីជីថល។

ឯកឧត្ដមបណ្ឌិត ស៊ឹង រេត បានថ្លែងថា ពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបាន ល្អប្រសើរ នៅក្នុងបរិការណ៍ដែល រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌ នៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ស៊ឹង រ៉េត បានផ្តាំផ្ញើប្រធានមន្ទីរដែលទើបបានតែងតាំង សូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃឱ្យបានល្អ និងសូមធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំ តាមឋានានុក្រមដើម្បីបង្កើន នូវទំនាក់ទំនងល្អ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្រ្តីថ្នាក់ក្រោម ដោយភាពវៃឆ្លាត ចេះអធ្យាស្រ័យផ្ទៃក្នុង មានវិន័យសេចក្ដីថ្លៃថ្នូរ មិនធ្វើឱ្យអាប់ឱនកិត្តិយសដល់ខេត្ត ដល់ក្រសួង និងរដ្ឋាភិបាល ដែលបានប្រគល់សេចក្ដីទុកចិត្តជូនដល់លោក។

លោក លី ពេជ្រវីរៈ បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
ទី១៖ សាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការក្នុងមន្ទីរ ឲ្យកាន់តែល្អប្រសើឡើង។
ទី២៖ សហការជាមួយមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត អោយបានកាន់តែល្អប្រសើឡើង។
ទី៣៖ ប្រតិបត្តដោយភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី៤៖ អនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងខិតខំអនុវត្តគោលនយោបាយទាំង៦ចំនុច និងវិធានគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕  

អត្ថបទដែលជាប់ទាក់ទង