**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាត ត្រូវបានជួសជុលថែទាំឡើងវិញ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ប្រវែង៩២.២គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយកន្លែងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៩២ និង៩៤ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា៖ «នៅក្នុងរដូវវស្សាឆ្នាំនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់ជោគជាំខ្លាំង បានធ្វើឱ្យផ្លូវថ្នល់របស់យើងមួយចំនួនរងការខូចខាតដោយកន្លែង ដែលជាមូលហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗផងដែរ»។

ប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយរដូវវស្សាកន្លងផុត ភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះធ្វើសកម្មភាពយ៉ាងផុលផុសគ្រប់ផ្លូវទាំងឡាយណាដែលគ្រប់គ្រងដោយមន្ទីរ ដោយធ្វើការជួសជុល ថែទាំឡើងវិញ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក និងសំបុកមាន់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី បានឱ្យដឹងថា កំណាត់ផ្លូវជាតិដែលមន្ទីរបានធ្វើការជួសជុលថែទាំឡើងវិញរួចរាល់នោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៩៤ ពីតំបន់ឧទ្យានជាតិតេជោ សែន ឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅមួយ ព្រំដែនឡាវ កំណាត់ផ្លូវជាតិលេខ៦៤ ព្រំប្រទល់ព្រះវិហារ-សៀមរាប ដល់ថ្នល់បំបែកស្រុកគូលែន កំណាត់ផ្លូវជាតិលេខ៦២ ពីភូមិអូរទ្រលោក ដល់ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត និងថ្ងៃនេះកំណាត់ផ្លូវជាតិលេខ៩២ ព្រំប្រទល់ព្រះវិហារ-ស្ទឹងត្រែង កំពង់ស្រឡៅពីរ ស្រុកឆែប ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត។

លោក សំ លាងទ្រី បានថ្លែងថា ក្រោមការណែនាំពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់ដើម្បីឱ្យការប្រប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ កុំយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងចាក់ដីខ្ពស់ជាងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង