**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ចំពោះសមុទ្រចិនខាងត្បូង កម្ពុជានៅរក្សាជំហរឥតងាករេ គឺការចង់ឃើញសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ជំហររបស់ភាគីកម្ពុជា ដែលបញ្ជាក់ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចំពោះបញ្ហាឧបទ្វីបកូរ៉េ ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជានយោបាយចិនមួយ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (ថ្ងៃទី៩-១១ ខែតុលា ២០២៤) នៅប្រទេសឡាវ​ នៅយប់ថ្ងៃទី១១ ខែតុលានេះ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័របានឱ្យដឹងថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូងមិនមែនទើបតែកើតឡើងនោះទេ បញ្ហានៅឧបទ្វីបកូរ៉េដែលមានអស្ថិរភាពធ្ងន់ធ្ងរ ក៏មិនមែនកើតឡើងទើបតែ១០ឆ្នាំមុននេះទេ ជម្លោះនៅមជ្ឈិមបូព៌ាក៏មិនមែនកើតឡើងកាលពីអាទិត្យមុននេះទេ ផ្ទុយទៅវិញបញ្ហាធំៗទាំងអស់នេះមិនងាយនឹងរកដំណោះស្រាយបានទេ។

ឯកឧត្ដមបន្តថា ដោយសារតែវេទិកានៃជំនួបកំពូលអាស៉ីបូព៌ា ប្រមូលផ្ដុំទៅដោយមហាអំណាចធំៗ បូករួមនឹងបណ្ដាប្រទេសទាំង១០របស់អាស៊ាន ដែលជាស្នូលក្នុងជំនួបកំពូលអាស៊ាន ស្នូលនៃជំនួបកំពូលអាស៊ានបូក១ ស្នូលនៃជំនួបកំពូលអាស៊ានបូក៣ ស្នូលនៃជំនួបកំពូលអាស៉ីបូព៌ាផងនោះ ដូច្នេះចង់ឬមិនចង់វេទិកាទាំងនេះ គឺក្លាយជាទីតាំងមួយដែលចក្ខុរបស់ពិភពលោកផ្ដោតលើមេដឹកនាំធំៗ រដ្ឋបុរសធំៗមកពីជុំវិញពិភពលោក និងនៅក្នុងតំបន់ ថាតើពួកគេលើកយកប្រធានបទអ្វីមកនិយាយ ហើយការដោះស្រាយបានប៉ុនណា។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ជំហររបស់ប្រទេសកម្ពុជានៅចំពោះមុខបញ្ហាសមុទ្រចិនខាងត្បូង ភាគីកម្ពុជាពុំដែលកែប្រែជំហររបស់ខ្លួននោះទេ គឺនៅរក្សាជំហរឥតងាករេ ពោលគឺការចង់ឃើញសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព សមុទ្រស្ថិរភាព និងសមុទ្រវិបុលភាព។ ដូចគ្នាដែរ កម្ពុជាបានបន្តអនុវត្តខ្លឹមសារពេញលេញទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ប្រតិបត្តិរបស់បណ្ដាភាគី (DOC) ហើយកម្ពុជានៅតែចង់ឃើញការសម្រេចឱ្យបានឆាប់ៗបំផុតនូវអ្វីដែលគេហៅថា ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង (COC)។ តែយ៉ាងណា បញ្ហានេះនៅតែពិបាកនឹងបោះពួយទៅមុខ គឺមានតែលើកយកមកពិភាក្សារៀងរាល់ឆ្នាំ ដើម្បីរកដំណោះស្រាយរួមគ្នា ជាជាងមិនធ្វើអ្វីទាំងអស់”។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តទៀតថា ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ក៏ភាគីកម្ពុជាឥតកែប្រែជំហរនោះដែរ តួយ៉ាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរួចមកហើយថា កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធសន្ទនាគ្នាដោយសន្តិវិធី ដើម្បីឱ្យឧបទ្វីបកូរ៉េមានសន្តិភាព មានស្ថិរភាព ពិសេសគឺគ្មានអាវុធនុយក្លេអ៊ែរ។
ស្ដីពីជម្លោះនៅមជ្ឈិមបូព៌ាវិញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរួចហើយដែរ គឺកម្ពុជានៅតែជឿជាក់ថា «បើគ្មានដំណោះស្រាយរដ្ឋពីរទេនោះ (ប៉ាឡេស្ទីន និង អ៉ីស្រាអែល) នឹងនៅតែគ្មានសន្តិភាពឡើយ»៕

អត្ថបទដែលជាប់ទាក់ទង