**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សាលាខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃ១៩ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំចៅ សង្កាត់ នគរបាលរដ្ឋបាល ឃុំសង្កាត់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈទាំង ៧ ចំណុច ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត ទី១-ផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានទំនុកចិត្តុ។ ទី២-ការគ្រប់គ្រងបទល្មើស លួចនឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ព្រមទាំងបានផ្សព្វផ្សាយតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤-បង្ក្រាបទប់ស្កាត់ អំពើអាណាចារគ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សានិងក្មេងទំនើង ។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦-លើកកម្ពស់អនាម័យសោភ័ណភាពល្អ និងបរិស្ថានល្អ និងទី ៧ ការឆ្លើយតបបានទាន់ពេលវេលាចំពោះក្រុមហន្តរាយនិងរាល់ការឆ្លងជំងឺរាតត្រកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានបន្តថា៖ទន្ទឹមនិងសមិទ្ធផលដែលសម្រេចបាន បានបង្ហាញជាសុចនាករមួយដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវបន្តខិតខំដោយមិនបន្ធូរដៃឡើយផ្ទុយទៅវិញគឺកាន់តែពង្រឹងពង្រីកសកម្មភាពនិងតាមមធ្យោបាយវិធីសាស្ត្រថ្មីៗបន្ថែមទៀត ទើបវិធានការជាមូលដ្ឋានដែលមានលក្ខណៈសម្បត្តិទាំងប្រាំ៧យ៉ាងរបស់យើងមានប្រសិទ្ធភាព។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ធលេខាធិកាក្រសួងមហាផ្ទៃ បានូសបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលបានអនុវត្តនូវគោលការណ៍ ភូមិ ឃុំ សង្កាត់បានល្អប្រសើរ ប៉ុន្តែបច្ចុប្បន្នយើងក៏ទទួលស្គាល់ថាបញ្ហាមួយចំនួននៅតែអាចកើតមានឡើងនៅតាមមូលដ្ឋាន ពុំទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សុទ្ធសឹងជាកម្មវត្ថុដែលត្រូវ ប្រមូលផ្តុំគិតគួរដោះស្រាយបន្តទៀត ដើម្បីសំដៅរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រោះថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់ សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខុដុមរមនា។

ឯកឧត្ដម ផាន់ ចាន់ធុល បន្ថែមថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ រួមជាមួយនឹងទិសដៅរបស់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត មានដូចខាងក្រោម៖ ត្រូវបន្តផ្សព្វផ្សាយការយល់ដឹងដល់ក្រុមគោលដៅ ជាមួយយុវជន សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សានានា និងត្រូវបញ្ជ្រាបអប់រំក្នុងកម្មវិធីសិក្សាប្រចាំសប្តាហ៍។ រឹតបន្តឹងហាមឃាត់ឱ្យបានដាច់ខាត ចំពោះការលួចលាក់នាំគ្រឿងញៀនចូលពន្ធនាគារ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ត្រូវលើកអំពីបញ្ហាគ្រឿងញៀន នៅគ្រប់ពេលមានការជួបប្រជុំគ្នា។ កងកម្លាំងមានសត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តសហការ បង្ក្រាបក្រុមក្មេងទំនើងឱ្យបាន ។ មួយវិញទៀតកងកម្លាំងគ្រប់ប្រភេទ សូមកុំពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវពង្រឹងការត្រួតពិ និត្យការនាំចូលសារធាតុគីមី សារធាតុផ្សំ សារធាតុផ្ទុះឱ្យបានចត់បំផុត។ បន្តអនុវត្តវិធានការស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែល មានស្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង