**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកអូររាំងឪ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ នៃមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចំនួន២០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន១០នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr. Kim Munchul, ប្រធានមន្ទីរពេទ្យ រួមជាមួយគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលណឺរ៉ូន ដែលមានក្រុមគ្រូ និងគិលានុបដ្ឋាក សរុប ១០នាក់ បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានចំនួន ៤៥៣នាក់ ក្នុងនោះស្រ្តីចំនួន ២៣៩នាក់ មកពីឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់អស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការរៀបចំកម្មវិធីនាថ្ងៃនេះ។

សូមបញ្ជាក់ថាក្នុងឱកាសអញ្ជើញពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់ជូនអាជ្ញាធរមូលដ្ឋាន រួមមាន៖ កៅអីសម្រាប់ជនពិការ ចំនួន៣ គ្រឿង ធុងចម្រោះទឹកស្អាត ចំនួន៣ គ្រឿងនិងសម្ភារ:ចែកសិស្សានុសិស្ស រួមមាន ច្រាស់ដុះធ្មេញ, ថ្មាំដុះធ្មេញ និងសម្ភារ:សិក្សាផ្សេងៗទៀត។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យរួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុកអូររាំងឪ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមដាំដើមឈើ ចំនួន៨០ដើម ដើម្បីបណ្តុះពន្លកបៃតង ទុកជាអនុស្សាវរីយ៍ នៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សាចំការស្បូវ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសរសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន៕    

អត្ថបទដែលជាប់ទាក់ទង