**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ប្រមុខរាជរដ្ឋាភិបាល ពេញចិត្តចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម និងមានបំណងចង់ចុះទៅពិនិត្យដោយផ្ទាល់

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមានបំណងចង់ចុះទៅពិនិត្យដោយផ្ទាល់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្មបែបទំនើប សម្តេចបានឃើញនូវវិធីសាស្ត្រក្នុងក្នុងការចងក្រង ហើយឃើញក្រសួងកសិកម្មចុះសាកល្បងផ្សព្វផ្សាយច្រើន ហើយថ្ងៃណាមួយខ្ញុំចង់ទៅមើលដែរ របៀបធ្វើផ្ទះសំណាញ់ និងរបៀបធ្វើយ៉ាងមិចដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលជូនប្រជាពលរដ្ឋ ដែលយើងបានធ្វើ។

សម្តេចធិបតី បានបន្តថា កម្មវិធីគោលនយោបាយនេះបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្ម ហើយរដ្ឋាភិបាលក៏មានកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារសម្រាប់រក្សាលំនឹងកសិកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយចាប់ពីខែមីនា ឆ្នាំ២០២៤កន្លងនេះ បានចាប់ផ្តើមអនុវត្តន៍គម្រោងនេះលើទំហំទឹកប្រាក់ ៤០លានដុល្លារ និងបានសម្រេចគោលដៅបាន ២៨លានដុល្លារ និងគម្រោងបន្ថែមហិរញ្ញប្បទានសម្រាប់រដូវប្រមូលផល សម្រាប់ស្រូវវស្សានាពេលខាងមុខនេះផងដែរ។

សម្តេចធិបតី បានបន្ថែមថា គិតមកដល់ពេលនេះការអភិវឌ្ឍសហគមន៍កសិកម្មបែប ទំនើប បានអនុវត្តគ្រប់ដណ្តប់លើផ្ទៃដីជិត ២ពាន់ហិចតា នៅក្នុងដំណាក់កាលតំបូងនេះ និងសូមបន្ត ធ្វើយ៉ាងណាដើម្បីឱ្យរីកកាន់តែច្រើនបន្ថែមទៀត ទោះបីការវិនិយោគថ្លៃ តែដើម្បីឱ្យការទទួលផលក្នុងរយៈពេលវែងបានកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានជំរុញការអភិវឌ្ឍលើប្រព័ន្ធធារាសាស្ត្រ តាមរយៈការរៀបចំទំនប់ប្រឡាយ និងទំនប់ទឹកជាច្រើនទៀត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ក្នុងវិច្ឆិកាខាងមុខនេះ សម្តេចនឹងអញ្ជើញទៅសម្ពោធទំនប់ទឹកមួយកន្លែងនៅខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពអាចស្តុបទឹកទុកបានប្រមាណ ១.២លានម៉ែត្រគីប សម្រាប់ទុកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងមានការរៀបចំប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត ដើម្បីស្តុបទឹកទុកជួយដល់កសិករផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង