**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ

នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody”នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំនៃការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាបដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។
នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើមក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ ” ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិតាមបញ្តាញអ៊ីនធឺណេតមួយលើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយវាយតម្លៃខ្ពស់ចំពោះទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។
ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង”ផងដែរ ។ វេបសាយព័ត៌មានទ្វីបអាហ្វ្រិកបានវិភាគថា កិច្ចប្រជុំកំពូលលើកនេះត្រូវបានរំពឹងថានឹងត្រួសត្រាយ “យុគសម័យកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិកដែលប្រកបដោយនិរន្តរភាព និងអាចផ្តលផលប្រយោជន៍ដល់គ្នាទៅវិញទៅមក” ។
ពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿនជំហានឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣» របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង ។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ចំពោះ “ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ” ។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ហើយអាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងគេ ចិននិងអាហ្រ្វិកសុទ្ធតែជាសមាជិកនៃ “ប្រទេសសកលខាងត្បូង ”ជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសុក្រឹតភាពនៃអភិបាលកិច្ចសកល ។ ភាគីទាំងពីរមានការយល់ដឹងប្រហាក់ប្រហែលគ្នាអំពីបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់ដ៏ធំនិងសំខាន់ជាច្រើន ហើយសុទ្ធតែអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ប្រឆាំងផលវិបាកដែលបន្សល់ទុកពីសម័យអាណានិគមនិយម និងទង្វើអនុត្តរភាពនិយមគ្រប់បែបយ៉ាង ហើយអំពាវនាវឱ្យលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ប្រឈមមុខនឹងសកលលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក នឹងគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាជំរុញឱ្យបៀបរៀបរយអន្តរជាតិមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ៕

អត្ថបទដែលជាប់ទាក់ទង