**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អភិបាលខេត្តតាកែវ ណែនាំដល់មន្រ្តីត្រូវបន្តខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច បំរើសេវាឱ្យបានលឿនរហ័ស ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្រ្តីទាំងអស់ត្រូវបន្តខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច បំរើសេវាឱ្យបានលឿនរហ័ស ជូនប្រជាពលរដ្ឋ។

ការណែនាំបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្ដមអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៅក្នុងស្រុកបាទី ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរថែមទៀត នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រិក្សាឃុំ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ បំពេញតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ស្រុកបាទី ខេត្តតាកែវ ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន។

ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានណែនាំដល់មន្រ្តីទាំងអស់ បន្តខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច ទៅតាមតួនាទីរបស់ខ្លួន ដោយផ្ដោតទៅលើគោលដៅសំខាន់ គឺបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរជាពិសេសការបំរើសេវាឲ្យបានលឿនរហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វ៉ី សំណាង ក៏បានប្រាប់ដល់មន្រ្តីរាជការទាំងអស់នៅក្នុងស្រុកបាទី ត្រូវមានស្មារតីខ្ពស់ និងមានជំនឿទុកចឹត្តលើការដឹកនាំដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមអគតិមួយចំនួននៅក្រៅប្រទេស បានធ្វើការបំផុលបំផុល ឱ្យប្រជាពលរដ្ឋក្នុងស្រុក ក្រោកឈរធ្វើបាតុកម្ម ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ក៏ប៉ុន្តែអំពើញុះញង់របស់ក្រុមអគតិនេះ មិនទទួលបានជោគជ័យនោះទេ ព្រោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ឈរ នៅជាមួយរាជរដ្ឋាភិបាល និងនាំគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង