**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

មន្ត្រីក្រសួងការងារ ៦រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅកូរ៉េ

ភ្នំពេញ៖ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើ ផ្នែកវិស្វកម្មសុវត្ថិភាព(Safety Engineering) នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសេអ៊ូល (Seoul National University of Science and Technology) ឬហៅកាត់ថា SEOULTECH ដែលជាសាកលវិទ្យាល័យឈានមុខគេមួយលើការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសុវត្ថិភាព នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការមជ្ឃមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាពនិងសុខភាពការងារ របស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីរាជការនៃនាយកដ្ឋានពេទ្យការងារ ចំនួន ៦រូប បានធ្វើតេស្តជាប់អាហារូបករណ៍ទៅបន្តរការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាព នៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាសេអ៊ូល រយៈពេល ០២ឆ្នាំ គិតចាប់ពី ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ខែសីហា ឆ្នាំ២០២៤។ មន្ត្រីរាជការកម្ពុជាទាំង៦រូបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយជោគជ័យលើជំនាញបច្ចេកទេសដែលមានរៀបរាប់ដូចខាងក្រោម៖

១.លោក គីម បូរី លោក លន់ សុវណ្ណដា និង លោក ខ្វាត ប៊ុនរ័ត្ន បានបញ្ចប់ការសិក្សាដោយជោគជ័យផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ អនាម័យការងារនិងសុខភាពបរិស្ថាន (Occupational Hygiene and Environmental Health)

២. កញ្ញា ជា កន្និថា បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ ដំណើការគ្រប់គ្រងសុវត្ថិភាព និងវាយតម្លៃហានិភ័យ (Process Safety and Risk Assessment)

៣. លោក គីម សៀងហៃ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ បង្ការគ្រោះមហន្តរាយ (Disaster Prevention)

៤. កញ្ញា លី ឡិចតូរ៉ាល់ បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសុវត្ថិភាពលើមុខជំនាញ សុវត្ថិភាពសំណង់ (Construction Safety)។

នាយកដ្ឋានពេទ្យការងារ ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និយាមប្រតិបត្តិ គោលការណ៍ណែនាំ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដើម្បីធានាអោយបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត ជាពិសេសវិធានការបង្ការ និងការពារគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាធារណរដ្ឋកូរ៉េ នឹងក្លាយជាធនធានមនុស្សដ៍ចាំបាច់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកជាមួយនាយកដ្ឋានពេទ្យការងារក្នុងការរៀបចំដំណើរការ និងការប្រព្រឹត្តិទៅនៃមជ្ឈមណ្ឌលសុវត្ថិភាពនិងសុខភាពការងារ ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជាបំពាក់នូវបរិក្ខាបណ្ដុះបណ្ដាលទំនើបៗ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ គណៈគ្រប់គ្រង បុគ្គលិក និងជនបង្គោលផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមបណ្ដារោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពការងារជាអតិបរមា និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការអោយនៅកម្រិតអប្បបរមា ស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕

អត្ថបទដែលជាប់ទាក់ទង