**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មន្ត្រីជាន់ខ្ពស់អគ្គលេខាធិការគណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន” ដើម្បីពង្រឹង ពង្រីកសមត្ថភាព និងគុណភាពនៃការប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករកម្ពុជាឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ សហការជាមួយក្រសួងរ៉ែ និង ថាមពល និងលេខាធិការដ្ឋាននៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន”ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងគុណភាពនៃការប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករកម្ពុជាឱ្យកាន់តែល្អប្រសើរ ក្នុងយុគសម័យនៃការវិវត្តបច្ចេកវិទ្យា និង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងឱ្យកាន់តែល្អប្រសើរឡើង ពិសេសគឺជាឱកាសត្រៀមលក្ខណៈសម្បត្តិពេញលេញសម្រាប់ការធ្វើសមាហរណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន និងសកលភាវូនីយកម្ម។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី “អធិការកិច្ចវិស្វកម្មអាស៊ាន” នៅសាលសន្និសីទអគ្គនាយកដ្ឋានប្រេងកាត ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យអនុវត្តស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម ក៏ដូចជាកាពង្រឹងគុណភាព និងសមត្ថភាពវិស្វករ ដែល ជាសសរស្តម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។

ឯកឧត្តម ចាន់ សុដាវ៉ាត រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសឱ្យរិស្វករចុះបញ្ជីទាំងអស់អាចបង្កើននូវចំណេះដឹង នឹងបទពិសោធន៍ តាមរយៈបទឧទ្ទេសនាមផ្សេងៗនាពេលនេះ ដោយវាគ្មិនជំនាញមក ពីបណ្ដាប្រទេសក្នុងអាស៊ានរួមមាន កម្ពុជា ហ្វីលីពីន និងម៉ាឡេស៊ី  ជាពិសេសបណ្តាប្រទេសអាស៊ាន ក្នុងការពិនិត្យលទ្ធភាពផ្តល់គម្រោងកិច្ចសហប្រតិបត្តិការស្តង់ដារបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលពាក់ព័ន្ធមកកម្ពុជាឱ្យបានច្រើនដើម្បីជួយដល់មន្ត្រីជំនាញកម្ពុជាឱ្យមានជំនាញវិជ្ជាជីវៈខ្ពស់ មានគុណភាព និងអាចប្រកួតប្រជែងបាន។

ឯកឧត្តមបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ពិតជាមានសារៈសំខាន់ណាស់ដែលនឹងចូលរួមចំណែកបង្កើនសមត្ថភាពជំនាញ និងផ្តល់បទពិសោធថ្មីៗតាមរយៈការចែករំលែកប្រធានបទជាច្រើន ជាក់ស្ដែងនាពេលនេះ គឺដើម្បីពិនិត្យទៅលើរបៀបវារៈនៃប្រធានបទជាច្រើន ដែលត្រូវចូលរួមសិក្សា និងពិភាក្សារួមគ្នាគឺ៖ វិធីសាស្ដ្រការការពារចរន្តជ្រាប និងតង់ស្យុងលើសក្នុងប្រព័ន្ធអគ្គិសនី ការដំឡើងប្រព័ន្ធអគ្គិសនីតាមអគារ និងលំនៅឋាន ទិដ្ឋភាពទូទៅនៃស្តង់ដារ និងបទប្បញ្ញត្តិផលិតកម្មអាស៊ានក៏ដូចជាការបញ្ចូលគ្នានៃសៀវភៅណែនាំត្រួតពិនិត្យឡចំហាយក្នុងបណ្ដាប្រទេសអាស៊ានជូនវិស្វករចុះបញ្ជីដែលបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់របស់គណៈវិស្វករកម្ពុជាជាដើម៕

អត្ថបទដែលជាប់ទាក់ទង