**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ

អភិបាលខេត្តកំពត បញ្ជាឱ្យកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាប និងទប់ស្កាត់ជនអគតិ ដែលចង់បង្កឱ្យមានភាពចលាចលក្នុងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់ឱ្យខាងតែបានរាល់ជនអគតិ ឬបុគ្គលណា ដែលមានបំណងចង់ធ្វើបាតុកម្ម បង្កភាពចលាចល ក្នុងសង្គមកម្ពុជា ក្រោមហេតុផលផ្សេងៗ ក្នុងន័យដើម្បីថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់កុំឱ្យមានសង្គ្រាមកើតឡើងក្នុងប្រទេស។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិតសារជាថ្មី ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ហើយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិជូនប្រជាជន។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពី សម្តេចតេជោ ហ៊ុន សែន។ សម្តេចតែងតែគិតគូរជានិច្ចក្នុងការថែរក្សានូវសុខសន្តិភាពដែលមានសព្វថ្ងៃ ពិសេសការពារបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យមាន បរទេស ឬប្រទេសជិតខាងណាឈ្លានពានចូលបាននោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដោយមួយរយៈពេលចុងក្រោយនេះ មានជនអគតិមួយក្តាប់តូចដែលរស់នៅក្រៅប្រទេស បាននិយាយបំប៉ោង និងធ្វើការញុះញង់ឱ្យមានការប្រមូលផ្តុំធ្វើបាតុកម្មដោយយកលេសថារាជរដ្ឋាភិបាល បានកាត់ខេត្តចំនួន៤ ទៅឱ្យប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ដូច្នេះដើម្បីចូលរួមថែរក្សាសុខសន្តិភាព សេចក្តីសុខរបស់ប្រជាពលរដ្ឋ ពិសេសទប់ស្កាត់កុំឱ្យមានបដិវត្តពណ៌កើតមានឡើងដែលអាចបង្កជាសង្គ្រាមនោះ យើងទាំងអស់គ្នាក្នុងនាមជាគណៈបញ្ជាការឯកភាពរបស់ខេត្ត ត្រូវរួមគ្នាអនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់នៅរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំតាមអង្គភាពនីមួយៗ ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ពួកជនអគតិ ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ដែលអាចនឹងមានកើតឡើងក្នុងប្រការណាមួយ បើទោះបីជាគម្រោងការនៃការធ្វើបាតុកម្ម កាលពីថ្ងៃទី១៨ ខែសីហា របស់ក្រុមជនអគតិទាំងនោះ ត្រូវបានបរាជ័យក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ដ៏មានតម្លៃនៃគម្រោងព្រែកជីកហ្វូណនតេជោ ពិសេសពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ និងកុំឱ្យចាញ់បោកពាក្យញ៉ុះញ៉ុង ពីក្រុមជនអគតិទាំងអស់នោះ ៕

អត្ថបទដែលជាប់ទាក់ទង