**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

គណបក្សភឿថៃ ជ្រើសរើសលោកស្រី Paetongtarn Shinawatra ជាបេក្ខភាពនាយករដ្ឋមន្ត្រី

បាងកក៖ គណបក្សភឿថៃរបស់ប្រទេសថៃបានជ្រើសរើសលោកស្រី Paetongtarn Shinawatra អាយុ ៣៧ឆ្នាំ ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើយោងតាមគណបក្សភឿថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចនៅក្នុងសំណុំរឿងក្រមសីលធម៌មួយ។

លោក Sorawong Thienthong អគ្គលេខាធិការបក្សបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថា យើងសម្រេចចិត្តតែងតាំងលោកស្រី Paetongtarn Shinawatra ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

សមាជិកសភានឹងបោះឆ្នោតនៅថ្ងៃសុក្រនៅក្នុងសភា ដែលជាកន្លែងដែលគណបក្សភឿថៃដឹកនាំរដ្ឋាភិបាលចម្រុះ ស្តីពីការអនុម័តតែងតាំងលោកស្រី Paetongtarn ជានាយករដ្ឋមន្ត្រី។

លោកស្រី Paetongtarn បានឲ្យដឹងបន្ទាប់ពីការប្រកាសនោះថា យើងមានទំនុកចិត្តថាគណបក្ស និងគណបក្សចម្រុះនឹងដឹកនាំប្រទេសរបស់យើងក្នុងការជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសថៃ។

ការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃពុធ បន្ទាប់ពីបានកាត់សេចក្តីថា លោកបានបំពានបទប្បញ្ញត្តិ ដោយតែងតាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីមួយរូប ជាមួយនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ដែលធ្វើឲ្យរាជាណាចក្រធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាផ្នែកនយោបាយថ្មី។

អត្ថបទដែលជាប់ទាក់ទង