**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្រសួងបរិស្ថាន រៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៤

ភ្នំពេញ៖ លោក គង់ សៀកលី អគ្គនាយករងចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៤ ដោយមានវត្តមាន លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លោក រស់ បណ្តុស ប្រធាននាយកដ្ឋានអប់រំបរិស្ថាន ព្រមទាំងលោកគ្រូ អ្នកគ្រូ តំណាងក្រុមហ៊ុនស្មាត Axiata ប្អូនៗបេក្ខជន និងប្អូនៗសិស្សានុសិស្ស ជាច្រើនរូបចូលរួម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា មានផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាច្រើនទៀតដែលមានក្នុងផែនទីអភិវឌ្ឍខេត្ត ព្រមទាំងកម្មវិធីនយោបាយរបស់ផ្សេងៗដែលជាទីអាទិភាពរបស់ខេត្ត ព្រមទាំងបន្តកិច្ចសហការល្អជាមួយក្រសួងបរិស្ថានដើម្បីឈានទៅរកបរិស្ថានស្អាត បៃតង និងចីរភាព។

មានប្រសាសន៍ក្នុងឳកាសនោះ លោក គង់ សៀកលីអគ្គនាយករងចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានបានលើកឡើងថា៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អ្នកពាក់ព័ន្ធខេត្ត មន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរផ្សេងៗចំណុះខេត្ត បានធ្វើការយ៉ាងរលូនលើការងារផ្សព្វផ្សាយចំណេះដឹងបរិស្ថានតាមលទ្ធភាព និងគោលដៅរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ព្រមទាំងយុទ្ឋនាការ «ពន្លកបៃតង» និងវេទិកាកេសកូលជាតិលើកទី៤ ដែលដាក់ចេញដោយក្រសួងបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់ក្នុងប្រទេស។

លោកអគ្គនាយករងបានបន្តទៀតថា៖ កម្មវិធីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ធ្វើឲ្យប្អូនៗសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួន ក្នុងការ ប្រកួតប្រជែងក្នុងវេទិកានេះ ហើយប្អូនៗចេះធ្វើការជាក្រុមឲ្យបានល្អក្នុងការបញ្ចេញមតិ យោបល់ ទឡ្ហីករណ៍ និងអំណះអំណាងផ្សេងៗដើម្បីទទួលបានពិន្ទុពីគណៈកម្មការ។ អ្វីៗដែលប្អូនទទួលបានក្នុងថ្ងៃនេះជាមោទនៈភាពសម្រាប់ខ្លួនឯង គ្រួសារ សម្រាប់ខេត្តរបស់យើង និងសម្រាប់សង្គមជាតិរបស់យើង «ប្អូនៗគឺជាទំពាំងស្នងឬស្សី»។

គួរបញ្ជាក់ថាវេទិកានេះមានការសិស្សានុសិស្សមកពីសាលាចំនួន៤គឺ៖ (១) វិទ្យាល័យចំណេះទូទៅបច្ចេក ទេសពួក (២) វិទ្យាល័យបាយ័ន (៣) វិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង និង(៤)វិទ្យាល័យអង្គរ ហើយក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថានដល់យុវសិស្ស និងសាធារណជនសំដៅកសាងកម្ពុជាស្អាត ដែលស្របទៅតាមយុទ្ឋសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨៕

អត្ថបទដែលជាប់ទាក់ទង