**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំង អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំព្រៃគុយ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ និងសង្កាត់ស្រយ៉ូវ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាប់ៗគ្នា ទាំងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក៏ដូចជានៅខេត្តព្រះវិហារ បណ្ដាលឱ្យជំនន់ទឹកភ្លៀង ធ្លាក់មកគំហុក ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ជាច្រើនពាន់ហិកតា ហើយកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ចំនួនជាង៣ពាន់ហិកតា ដែលបច្ចុប្បន្ននេះប្រជាកសិករកំពុងសម្រុកប្រមូលផល ដែលត្រូវលិចលង់នេះ បានមួយចំនួន ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បច្ចុប្បន្នអាជ្ញាធរខេត្ត រួមជាមួយក្រសួងធនធានទឹក និងឧតុនិយម បានកំពុងចាត់ការទប់ស្កាត់ទឹកនៅកន្លែងមួយចំនួន ដើម្បីពន្យាពេលកុំឲ្យជំនន់ទឹកភ្លៀងហូរខ្លាំង ទុកពេលវេលាដើម្បីឲ្យប្រជាកសិករដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រមូលផលស្រូវដំណាំពីជំនន់ទឹកភ្លៀង បានមួយចំណែកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាអនុវត្តនូវវិធានការចាំបាច់មួយចំនួន ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិកររបស់យើងប្រមូលផលស្រូវ ដែលមិនទាន់មានការខូចខាតដើម្បីដោះស្រាយស្រោចស្រង់ស្ថានការណ៍ ដែលកំពុងលិចលង់ខូចខាតនេះឲ្យបានជាអតិបរិមា ដើម្បីសម្រាលដល់ការខាតបង់របស់បងប្អូនប្រជាកសិកររបស់យើង។

ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ពិសេសនៅតាមបណ្ដោយដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាព និងបង្កាការពារ ទប់ស្កាត់នូវការខូចខាតបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងពេលដែលជំនន់ទឹកភ្លៀងកើតឡើងនេះ។ ជាមួយនោះដែរក៏បានឲ្យថ្នាក់ដឹកនាំខេត្តកំពង់ធំ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ពិនិត្យត្រៀមលក្ខណ:ជួសជុលការជួសជុល និងស្ថាបនាផ្លូវ ដែលខូចខាតក្នុងរដូវទឹកជន់នេះ នៅពេលរដូវទឹកសម្រកខាងមុខ។

ជាមួយនោះដែរក៏បានដាក់បទបញ្ជាដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមបម្រុងកម្លាំង ដើម្បីជួយអន្តរាគមន៍តាមការចាំបាច់នានា ដែលអាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវការ៕

អត្ថបទដែលជាប់ទាក់ទង