**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

នគរបាលខេត្តព្រះសីហនុ បំបែកសំណុំរឿងឃាតកម្មរំលោភសម្លាប់នារីម្នាក់ រួចយកទៅថ្លុងចោលក្នុងចម្ការស្វាយ ស្ថិតក្នុងស្រុកកំពង់សិលា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធឃាតកម្មដ៏សាហាវ ពោលគឺឃាតករូបនេះបានធ្វើសកម្មភាពរំលោភសម្លាប់នារីរងគ្រោះ រួចយកទៅប្លុងចោលក្នុងចម្ការស្វាយដែលប្រព្រឹត្តិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។

យោងតាមការបញ្ជាក់របស់មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះ បានទទួលព័ត៌មានករណីប្រទះឃើញសាកសព ក្នុងអូរក្នុងចម្ការស្វាយ នៅពីខាងក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពីអគារស្នាក់នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។ ជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត ភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។

ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ សម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ឆាយ សុត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឫស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានមុខរបរកម្មករចិតផ្លែស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បន្ទាប់ពីឃាត់ខ្លួនរួច ឃាតកបានសារភាពថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភស្រី្ដ ឈ្មោះ ស៊ុន សំណាង ពោលគឺប្រហែលវេលាម៉ោង០២យប់ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពចាប់យកនាងចុះពីលើអាគារស្នាក់នៅ ដាក់ចូលទៅក្នុងបន្ទប់ទឹក និងចាប់ខ្ទប់មាត់ស្ត្រីរងគ្រោះ រួចអូសទៅខាងក្រោយអាគារប្រហែល១៥ម៉ែត្រ រួចធ្វើសកម្មភាពរំលោភ។ ក្រោយរំលោភបានសម្រេច ជនសង្ស័យបានយកខ្សែនីឡុងពណ៌សពីអាវស្ត្រីរងគ្រោះមករឹតក រហូតដល់ស្លាប់ រួចបានលើកស ពបញ្ឈ និងឱបសពយកទៅទម្លាក់ចោលនៅក្នុងអូរក្នុងចម្ការស្វាយ ស្ថិតនៅក្រោយអាគារស្នាក់នៅប្រហែល១០០ម៉ែត្រ រួចកាយស្លឹកឈើកប់ចោលតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តទៅកាន់តុលាការចាត់បន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង