**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

អង្គភាពប្រឆាំងអំពើពុករលួយ កោតសរសើរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន មកកាន់តំណែងជាអភិបាលខេត្តកំពត ដែលគិតមកដល់ពេលនេះសំណុំរឿងជិត ៣ពាន់ករណីត្រូវបានដោះស្រាយ។ អង្គភាពប្រឆាំងអំពើពុករយលួយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំដោះស្រាយដោយមិនមានការរារែក និងផ្អែកលើមូលដ្ឋានច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ នៅសាលមហាជនសាលាខេត្តកំពត។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានពាំនាំមកនូវការកោតសរសើរពីសំណាក់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែដោះស្រាយរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនថាមានឬក្រ ឋានៈតូចឬធំ ហើយការដោះស្រាយលើសំណុំរឿងមួយចំនួនគឺមានភាពល្អប្រសើជាងប្រព័ន្ធតុលាការ។

ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់នូវគុណសម្បត្តិរបស់ឯកឧត្តមអភិបាលខេត្ត ដែលជាអភិបាលខេត្តដំបូងបង្អស់ដែលមានភាពក្លាហានប្រឈមក្នុងការដោះស្រាយទំនាស់ដីធ្លីដែលជាបញ្ហាស្មុគស្មាញ ហើយធ្វើការដោះស្រាយដោយមិនមានការរារែក និងគេចវេះ។

លោកស្រីឧបការីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ ក្នុងនាមជាសេនាធិការពិសេសជូនឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចបាននូវជោគជ័យក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកស្រីបានបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ពិតមែន តែការដោះស្រាយរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺជាការដោះស្រាយដោយផ្អែកទៅលើគោលការណ៍ច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។

ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជិត ៣ពាន់ករណី ដែលការដោះស្រាយខ្លះត្រូវបានចុះទៅដោះស្រាយដល់មូលដ្ឋានក្រុង-ស្រុកផ្ទាល់ដោយមានការចូលរួមពីប្រជាពលរដ្ឋជាគូទំនាស់ ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរដែនដី ពិសេសមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ត្រូវបានទទួលស្គាល់ និងជំរុញឱ្យបន្តការដោះស្រាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃនេះ អាជ្ញាធរខេត្តកំពតបានលើកយកករណីទំនាស់ចំនួន ១១ករណីមកធ្វើការដោះស្រាយ ដែលអាចនឹងប្រើប្រាស់ពេលវេលាពេញមួយថ្ងៃសម្រាប់ការដោះស្រាយបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង