**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តកំពង់ចាម៖ សត្វល្អិតចង្រៃដង្កូវហ្វូង ដែលបំផ្លាញដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះត្រូវបានកម្ចាត់ដោយជោគជ័យ

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា សត្វល្អិតចង្រៃដង្កូវហ្វូង ដែលបំផ្លិចបំផ្លាញដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះត្រូវបានកម្ចាត់ដោយជោគជ័យ ក្នុងនោះសត្វរុយពណ៌ ស ដែលជាសត្វល្អិតបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គឺអាជ្ញាធរខេត្តកំពង់ចាម បានមានវិធានការ ទប់ស្កាត់ទាន់ពេលវេលា មិនទាន់មានបញ្ហានេះកើតឡើងនោះទេ ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋដាំដុះដំណាំស្រូវបានក្នុងរង្វង់ប្រមាណ ៩២% លើផ្ទៃដីផែនការដាំដុះប្រមាណ ជាង ៨ ម៉ឺន ហិកតា ។ ចំពោះរបបទឹកភ្លៀងគឺមានគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល ។

ទន្ទឹមនឹងនេះ ប្រជាកសិករយើងក៏បានជួបប្រទះនូវបញ្ហាខ្លះៗ ដល់ដំណាំរបស់ពួកគាត់ ដោយសារដង្កូវហ្វូង ដែលកើតមានឡើងនៅក្នុងឃុំចំនួន ៣ នៃ ស្រុកចំការលើ និងនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលដង្កូវហ្វូងនេះ បង្ករផលប៉ះពាល់ដល់ដំណាំ របស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលខេត្ត បានអន្តរាគមន៍ដោះស្រាយសង្គ្រោះបន្ទាន់ និងឈានដល់ការកំចាត់ដង្កូវហ្វូង អស់ពីស្រែ ចម្ការរបស់ប្រជាពលរដ្ឋផងដែរ។

ម្យ៉ាងទៀត វាជាការអំណោយផលល្អដោយហេតុថា នៅពេលដែលអាជ្ញាធរខេត្ត បានកំចាត់ដង្កូវហ្វូងអស់ ទឹកភ្លៀងក៏បានធ្លាក់មកស្រោចស្របគ្រប់គ្រាន់ សម្រាប់ប្រជាកសិករធ្វើការដាំដុះ និងមានវិធានការផ្សេងៗទៀត ដើម្បីការពារផលដំណាំពីសត្វល្អិតចង្រៃនោះ ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ចំពោះសត្វរុយពណ៌ស ក៏ជាសត្វល្អិតម្យ៉ាង ដែលបំភ្លេចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករផងដែរដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម។ ប៉ុន្តែប្រការនេះ ថ្វីត្បិតតែខេត្តកំពង់ចាម មិនទាន់កើតមាន រដ្ឋបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញកសិកម្មខេត្ត ចុះទៅសិក្សាជាបន្ទាន់ នៃស្រុកពីរ គឺស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាកសិករយើង បង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានមន្ត្រីកសិកម្មនៅតាមបណ្ដា ឃុំ ចុះជាប់ ជាមួយប្រជាពលរដ្ឋ ដែលជាលទ្ធផលរហូតមកដល់ពេលនេះ គឺយើងអាចទប់ស្កាត់រុយពណ៌ ស នោះបាន មិនទាន់មានចូលមកដល់ក្នុងខេត្តកំពង់ចាមនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង