**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាសំណើកែសម្រួលគន្លងអ័ក្សផ្លូវ ដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥គីឡូវ៉ុល ៣ទីតាំង ដែលរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ភ្នំពេញ៖ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីសំណើកែសម្រួលគន្លងអ័ក្សផ្លូវដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ចំនួន៣ ទីតាំង ដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារលើផលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ដែលថ្នក់ខ្សែទាប របស់អគ្គិសនីកម្ពុជា ចំនួន ៣ទីតាំង ដែលគន្លងអ័ក្សផ្លូវល្បឿនលឿនរត់ឆ្លងកាត់ក្រោមគន្លងខ្សែនៅ K៤២+០២៩ K៩៤+៥១៤ និង K១១៣+៣៨៧សំដៅស្វែងរកដំណោះស្រាយសមសម្រប និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

អង្គប្រជុំបានឯកភាពគ្នា សិក្សាបន្ថែមបង្គោលថ្មី ដើម្បីលើកំពស់ ខ្សែបណ្តាល ស្របតាមបទដ្ឋានបច្ចេកទេស ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើដល់តំណាងអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ធ្វើការសិក្សាបន្ថែមទៀតលើករណីនេះ និងណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ និងដើម្បីជួយពន្លឿនការងារឱ្យបានកាន់ឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង១៣៥,១០ គម វិនិយោគដោយក្រុមហ៊ុន Cambodia PPVBT Expressway Co.,Ltd ជាក្រុមហ៊ុមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលកិច្ចសន្យាភាពជាដៃគូរដ្ឋ និងឯកជនបានចុះហត្ថលេខា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមទម្រង់BOT (សាងសង់ប្រតិបត្តិការ ផ្ទេរ) មានរយៈពេល ៥០ឆ្នាំ និងបានបើកការដ្ឋានកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង