**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចដកតំណែង លោក សំអាង ផានី ពីអធិការក្រុងច្បារមន ក្រោយបែកធ្លាយ ករណីដោះលែង ជនបង្កហិង្សា៤នាក់

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ តាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសវិន័យនគរបាលជាតិកម្ពុជា។

នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដែលទើបចេញផ្សាយផ្លូវការ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ជុំវិញករណីនេះថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោក កាន់តំណែងជាអធិការរងក្រុងច្បារមន មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ នៅក្នុងក្រុងច្បារមន។

លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការ នៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេល ដែលក្រុមអធិការកិច្ច កំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿង មិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ច បានរកឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ត្រី។

យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា កាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជនរងគ្រោះបណ្តាល ឲ្យរងរបួសក្បាលដេរ ៣៣ថ្នេរ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងច្បារមន លោក សំអាង ផានីអធិការរង ក្រុងច្បារមន(សំអាង ផានី)ដែលជាអ្នកទទួលសំណុំរឿង ទាក់ទិនទៅនឹងការប្រើ អំពើហិង្សា តាមវាយជនរងគ្រោះដល់ផ្ទះនេះ។

បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរង ក្រុងច្បារមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤នាក់ នឹងបានខលប្រាប់ជនរងគ្រោះថាបានចាប់បានជនបង្កចំនួន៤នាក់ ហើយឲ្យជនរងគ្រោះទៅជួបនៅអធិការដ្ឋាន នគរបាលក្រុងច្បារមន។ បន្ទាប់មកពេលជនរងគ្រោះ ទៅដល់អធិការដ្ឋាននគរបាលក្រុងច្បារមន ស្រាប់តែលោក សំអាង ផានី ឲ្យផ្តិតមេដៃនៅលើក្រដាសសមួយ ដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្ដឹង ខណៈលោកអធិការរង បានដោះលែងជនបង្កទាំងបួនរូបនោះរួចទៅហើយ ៕ 

អត្ថបទដែលជាប់ទាក់ទង