**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កូនឈើចម្រុះ ៦,១៥០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ពីថ្ងៃទី២៤ មិថុនា ដល់ទី២ កក្កដា ឆ្នាំ២០២៤

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ មិថុនា ដល់ទី២ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើចម្រុះចំនួន ៦,១៥០ដើម បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ អង្គភាពទ័ព និងអង្គការមួយចំនួនទៀតផងដែរ ។

– ផ្តល់កូនឈើចម្រុះជូនតំណាងកងពលធំអន្តរាគមន៍លេខ២ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០០ដើម បេង៥០០ដើម គ្រញូង៥០០ដើម ដើមយាង៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។
– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សាញ់ សោភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៨០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង១៥ដើម ធ្នង់១៥ដើម បេង២០ដើម និងគ្រញូង៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ប្រាង គឹមស៊ីន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអារាម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ត្រាច២០០ដើម គគីរ២០០ និងក្ងោក១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ប៉េង ពិសិដ្ឋ បម្រើការងារនៅក្រុមហ៊ុនតូតាល់អេនើជី(ខេមបូឌា)ឯ.ក ចំនួន២៥ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម និងក្ងោក១០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ រតនសារោ ទិត្យ ដារ៉ា ចំនួន៩០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តរមណីយារាម ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម បេង២០០ដើម​ ធ្នង់២០០ដើម និងច្រេស២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនអង្គការ IDE ចំនួន១០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់២០ដើម បេង២០ដើម ច្រេស២០ដើម រំដួល២០ដើម និងឥន្ទនេល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនអង្គការ FAO ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម ច្រេស១០០ដើម គគីរ១០០ដើម រំដួល៥០ដើម ព្កុល៥០ដើម ក្ងោក៥០ដើម និងឥន្ទនេល៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឡុង សុជាតិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំអមតាមផ្លូវ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង៥០ដើម និងធ្នង់២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ រតនា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន នៅជើងភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់១៦ដើម និងបេង៤ដើម។
– ផ្តល់កូនគ្រញូងជូនលោក សួម វីរៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅស្ថិតនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

អត្ថបទដែលជាប់ទាក់ទង