**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ តំណាងសមាគម HOME FOUNDATION និងតំណាងសមាគម CAMBODIAN AID ចូលជួបពិភាក្សាការងារ


ភ្នំពេញ៖ នាថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក ប៉ែន ស៊ីវុន (Pen Sivun) តំណាងសមាគម HOME FOUNDATION និងលោក JAHN ARILD STRAY តំណាងសមាគម CAMBODIAN AID ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងគោរពជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជាផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក ប៉ែន ស៊ីវុន (Pen Sivun) តំណាងសមាគម HOME FOUNDATION និងលោក JAHN ARILD STRAY តំណាងសមាគម CAMBODIAN AID មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសប្បុរសធម៌ដ៏ល្អប្រពៃនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកផងដែរ។

ជាការឆ្លើយតប លោក ប៉ែន ស៊ីវុន (Pen Sivun) តំណាងសមាគម HOME FOUNDATION និងលោក JAHN ARILD STRAY តំណាងសមាគម CAMBODIAN AID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជា និងសកម្មភាពប្រមូលថវិកាពីសប្បុរសជននៅប្រទេសណ័រវេស មកជួយប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈការកសាងមណ្ឌលសុខភាព សាលារៀន​ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជូនប្រជាជនក្រីក្រ និងការជួយផ្តល់ប្រាក់ឧបត្តម្ភប្រចាំខែដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត។ ជាងនេះទៅទៀត លោកតំណាងសមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយជ្រោមជ្រែង និងបង្កលក្ខណៈងាយស្រួលដល់សមាគមលោក ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជាកន្លងមក។ ជាពិសេស លោក JAHN ARILD STRAY ក៏បានបង្ហាញពីការកោតសរសើរ និងចំណាប់អារម្មណ៍របស់លោកចំពោះប្រជាជនកម្ពុជាដែលតែងតែមានស្នាមញញឹមរាក់ទាក់ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមកជានិច្ច។​

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមកន្លងមកដែលបានជួយដល់ប្រជាជនកម្ពុជា និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាតិមាតុភូមិឡើងវិញ ព្រមទាំងបានថ្លែងអំណរគុណដែលបាននាំយកសម្ភារបរិក្ខារពេទ្យជាច្រើនមុខពីប្រទេសណ័រវេស ជូនក្រសួងអធិការកិច្ច សម្រាប់បំពេញការងារមនុស្សធម៌បន្តទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យលោកតំណាងសមាគមបន្តជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចជាក់ស្តែង ដែលកំពុងមានសេ្ថរភាព និងការរីកចំរើនជាបន្តបន្ទាប់គ្រប់វិស័យ ព្រមទាំងជួយផ្សព្វផ្សាយជម្រុញទាក់ទាញទេសចរណ័រវេស មកទស្សនាប្រទេសកម្ពុជា ជាពិសេសគឺមកទស្សនាបេតិកភណ្ឌពិភពលោក និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា ព្រមទាំងបន្តសកម្មភាពសប្បុសធម៌បន្ថែមទៀត ជាពិសេសពិនិត្យលទ្ធភាពផ្ដល់ជំនួយសប្បុរសធម៌ជួយប្រជាជននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង