**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេចធិបតី៖ កម្ពុជាបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុនៅឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើសពីច្បាប់ស្តីពីការវិនិយោគ និងខិតខំធ្វើឱ្យខេត្តនេះក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ពហុវិស័យ។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលបានបង្កើតឡើង និងសហគ្រាសដែលកំពុងរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីជំរុញបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិនិងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាបានផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធដាររហូតដល់១៥ឆ្នាំសម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានានិងការការពារនិយោគិនដោយគ្មានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស ហើយគ្មានការរឹតបន្តឹងលើការផ្ទេរប្រាក់ពីប្រាក់ចំណេញ និងដើមទុនឡើយ»។

សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាឆ្នាំ២០២៤នេះ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើសពីច្បាប់ស្តីពីការវិនិយោគ ដោយធ្វើឱ្យខេត្តនេះក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់វិស័យចម្រុះ។ ម្យ៉ាងទៀត កម្ពុជាក៏កំពុងជំរុញការរៀបចំយ៉ាងសកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញតម្រូវការពិសេសរបស់វិនិយោគិន និងអ្នកអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់ដ៏ធំទូលាយ ជំរុញកិច្ចសហប្រតិបត្តិការនិងកំណើននៅគ្រប់វិស័យសំខាន់ៗ។

សម្ដេចធិបតីបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) បានពង្រឹងបន្ថែមទៀតនូវឧត្តមភាពសេដ្ឋកិច្ចរបស់កម្ពុជា។ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានពង្រឹងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហពាណិជ្ជកម្ម និងការអនុវត្តប្រកបដោយសមធម៌ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង