**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អាមេរិក-កូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធឆ្លើយតប អាវុធប្រល័យលោកនៅរដូវក្ដៅនេះ

សេអ៊ូល៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្ររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទទី១០មិថុនា ដោយយល់ព្រមធ្វើសមយុទ្ធឆ្លើយតបចំពោះការវាយប្រហារនុយក្លេអ៊ែរនៅរដូវក្ដៅនេះ។

ក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) បានបញ្ចប់គោលការណ៍ណែនាំដែលបង្ហាញពីការឆ្លើយតបរបស់ប្រទេសសម្ព័ន្ធមិត្តទាំង២ ចំពោះការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ដោយផ្តល់នូវគោលការណ៍ និងនីតិវិធីសម្រាប់សម្ព័ន្ធដើម្បីរក្សា និងពង្រឹងគោលនយោបាយ និងជំហរទប់ស្កាត់នុយក្លេអ៊ែរដ៏គួរឱ្យជឿជាក់ និងមានប្រសិទ្ធភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំ។ គោលការណ៍ណែនាំនេះ គូសបញ្ជាក់អំពីផែនការប្រតិបត្តិការសម្រាប់ដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាម៉េរិក ព្រមទាំងផែនការសម្រាប់សហរដ្ឋអាម៉េរិកក្នុងការចែករំលែកព័ត៌មាន និងពិគ្រោះយោបល់ជាមួយភាគីកូរ៉េខាងត្បូង។ សមយុទ្ធរួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នារដូវក្ដៅ នឹងផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីក្នុងការសាកល្បងយុទ្ធសាស្ត្រថ្មី។ សមយុទ្ធកន្លងមកផ្តោតលើប្រព័ន្ធអ័ក្សបីដូចជា ការវាយប្រហារទុកជាមុនប្រឆាំងនឹងទ្រព្យសម្បត្តិមីស៊ីលរបស់កូរ៉េខាងជើង ការស្ទាក់ចាប់មីស៊ីលត្រូវបានបាញ់ និងការឆ្លើយតប។

ក្រុមប្រឹក្សានុយក្លេអ៊ែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីជួយសម្រួលដល់ការចូលរួមរបស់កូរ៉េខាងត្បូង ជាមួយប្រតិបត្តិការនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក។ ខណៈកូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ កូរ៉េខាងត្បូងចង់បង្កើតកិច្ចសន្ទនាជាផ្លូវការសម្រាប់ប្រតិបត្តិការនុយក្លេអ៊ែរ ដើម្បីឱ្យសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកបន្តដំណើរការដោយមិនគិតពីនរណាដឹកនាំរដ្ឋាភិបាលរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសប្រដាប់ដោយអាវុធប្រល័យលោកកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាផ្នែកមួយនៃសមយុទ្ធវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង។

ការជជែកដេញដោលគ្នាថា តើត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅព្រំដែនខណ្ឌចែកបងប្អូនកូរ៉េទាំង២ សម្រាប់ឥទ្ធិពលរារាំងបានឈានដល់ចំណុចក្ដៅនៅក្នុងវិស័យនយោបាយ និងការសិក្សារបស់ប្រទេសកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាន់ជំហរប្រឆាំងនឹងការបង្កើតការទប់ស្កាត់នុយក្លេអ៊ែរនៅលើទឹកដីកូរ៉េខាងត្បូង ដោយហេតុផលថា វានឹងបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ លោក យូន បានពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិកកាន់តែរឹងមាំ ដើម្បីធានាថា សហរដ្ឋអាម៉េរិកនឹងអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារកូរ៉េខាងត្បូង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ជាយន្តការមួយសម្រាប់អនុញ្ញាតឱ្យរដ្ឋធានីសេអ៊ូល អាចដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា កិច្ចប្រជុំពីរដំបូងនៃក្រុមប្រឹក្សានុយក្លេអ៊ែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ត្រូវបានដឹកនាំដោយមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ កិច្ចប្រជុំលើកទីបីដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ត្រូវបានដឹកនាំដោយមន្ត្រីការពារជាតិជាន់ខ្ពស់ និងផ្តោតលើផែនការប្រតិបត្តិការជាក់លាក់។ កិច្ច​ប្រជុំ​លើក​ទី​បួន​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​នៅ​សហរដ្ឋ​អាម៉េរិក។

អត្ថបទដែលជាប់ទាក់ទង