**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អ៊ីស្រាអែល​ប្រកាស​ពី​ការ​ស្លាប់​ចំណាប់​ខ្មាំង​៤នាក់​ទៀត​នៅ​ក្នុង​ការ​ចាប់​ខ្លួន​របស់ក្រុម​ហាម៉ាស

ហ្សេរុយសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេបានបញ្ជាក់ពីការស្លាប់របស់ចំណាប់ខ្មាំងអ៊ីស្រាអែលបួននាក់ផ្សេងទៀតដែលត្រូវបានក្រុមហាម៉ាស់ ចាប់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យ IDF លោក Daniel Hagari បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលប៉ាន់ប្រមាណថា អ្នកទាំងបួនត្រូវបានសម្លាប់រួមគ្នានៅក្នុងតំបន់ Khan Younis កាលពីប៉ុន្មានខែមុន នៅពេលដែលកងកម្លាំងអ៊ីស្រាអែលកំពុងប្រតិបត្តិការនៅទីនោះ។

លោក​បាន​កត់​សម្គាល់​ថា ការ​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​ពួក​គេ​គឺ​ផ្អែក​លើ​ព័ត៌មាន​ស៊ើបការណ៍ ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​ជំនាញ​នៅ​ក្រសួង​សុខាភិបាល។

លោកបានបន្ថែមថា IDF កំពុងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទៅលើកាលៈទេសៈនៃការស្លាប់របស់ពួកគេ ហើយកំពុងពិនិត្យមើលលទ្ធភាពទាំងអស់។

IDF បានកំណត់អត្តសញ្ញាណជនរងគ្រោះទាំងបួននាក់ រួមមាន Amiram Cooper, Haim Perry, Yoram Metzger និង Nadav Popplewell។

Cooper, Perry និង Metzger ក្នុងវ័យ ៨០ ឆ្នាំរបស់ពួកគេ គឺជាអ្នកស្រុក Nir Oz ក្បែរព្រំដែន Gaza Strip ហើយត្រូវបានគេមើលឃើញថានៅមានជីវិតនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុម Hamas កាលពីខែធ្នូ។ Popplewell អាយុ ៥១ ឆ្នាំមកពីភូមិ Nirim ជិត Nir Oz។ គាត់ត្រូវបានគេឃើញចុងក្រោយនៅរស់ក្នុងវីដេអូដែលចេញដោយក្រុមហាម៉ាសកាលពីដើមខែឧសភា។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ IDF បាន​ប្រកាស​ថា ខ្លួន​បាន​កំណត់​ទីតាំង និង​កំណត់​អត្តសញ្ញាណ​សព​គ្រូពេទ្យ​អាយុ ៣៦ ឆ្នាំ ឈ្មោះ Dolev Yehud នៅ​ភូមិ Nir Oz របស់​គាត់។ Yehud ដែលត្រូវបានគេចាត់ទុកថាជាចំណាប់ខ្មាំងរហូតដល់ថ្ងៃច័ន្ទត្រូវបានសម្លាប់ដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលានេះបើយោងតាមកងទ័ព។

បច្ចុប្បន្ន ចំណាប់ខ្មាំង​អ៊ីស្រាអែល ១២៤នាក់​នៅតែ​ត្រូវ​ឃុំខ្លួន​ក្នុង​តំបន់ Gaza Strip ដោយ​អ៊ីស្រាអែល​បាន​ប្រកាសថា ៤៣នាក់​ក្នុងចំណោម​ពួកគេ​ស្លាប់។

អត្ថបទដែលជាប់ទាក់ទង