**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំឱ្យស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅកូរ៉េច្រើន បង្កើតកន្លែងផ្តល់ការអប់រំភាសាខ្មែរ ជូនដល់កូនខ្មែរនៅកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគិតថាឱ្យស្ថានទូត និងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅច្រើន ជាពិសេសអ្នកដែលមានកូន បើអាចបានធ្វើការជាមួយសមាគមន៍ បើគាត់មានកន្លែងហើយ យើងអាចជួលគ្រូភាសាខ្មែរដើម្បីផ្តល់ឱ្យចុងសប្តាហ៍ ដើម្បីឱ្យកូនខ្មែរយើងអាចរៀនភាសាខ្មែរនៅទីនេះបាន ចឹងសុំសិក្សាមើល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ការបង្រៀនបឋម បង្រៀនភាសាតំបូងមិនពិបាករកគ្រូបង្រៀនកម្រិតខ្ពស់នោះទេ ហើយក៏អាចមានអ្នកខ្លះជាគ្រូបង្រៀនស្រាប់ដែលបានមកធ្វើការនៅកូរ៉េ ហើយក្នុងនោះក៏អាចមាននិស្សិតមករៀននៅកូរ៉េ អាចបង្រៀនបានផងដែរ យើងអាចជួួយគ្នាបង្រៀនបាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យស្ថានទូត និងក្រសួងការងារ សិក្សាសាកល្បង មួយកន្លែង ឫពីរកន្លែងសិន ហើយនៅពេលដំណើរការបានល្អ គឺមើលតាមលទ្ធភាពជាក់ស្តែងបាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា វប្បធម៍ សាសនា និងភាសា មានសារៈសំខាន់ណាស់សូមកុំឱ្យដាច់ និងបាត់បង់ ហើយយើងត្រូវរួមគ្នាថែរក្សា។ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមិនត្រឹមតែភាសានោះទេ គឺមានវប្បធម៍ សាសានា ភាសា សិល្បៈ ច្រើនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលយើងបានខិតខំទៅចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក អរូបិយផ្សេងៗ មានដូចជា៖ ក្រម៉ា សម្លៀកបំពាក់ការ ចាប៉ីដងវែង ទាញព្រ័ត្រ ហើយនៅពេលខាងមុខនឹងឱ្យរៀបចំដាក់សង្ក្រាន្តកម្ពុជាថែមទៀតដើម្បីចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាថែរក្សាអ្វីដែលយើងមាន នឹងឱ្យពិភពលោកបានដឹងពីអ្វីដែលដូនតាយើងបានបង្កើតឡើងផងដែរ ហើយក្នុងនាមយើងជាកូនខ្មែរ ត្រូវតែរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់កុំឱ្យបាត់បង់ ៕

អត្ថបទដែលជាប់ទាក់ទង