**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់ រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានរម្លឹកចំៗ ឥស្សរជនជាអតីតថ្នាក់ដឹកនាំសំខាន់ៗ រួមមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អតីតអគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំគ្រប់គ្រងកងកម្លាំងនគរបាលជាតិ ឱ្យមានការវិវឌ្ឍរីកចម្រើន ទាំងគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រេចបាននូវបេសកកម្មដ៏ឧត្តុងឧត្តមក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់នគរបាលជាតិកម្ពុជា ដែលប្រសូត្រចេញពីស្នាព្រះហស្ត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ហើយការប្រារព្ធខួបអនុស្សាវរីយ៍ នាពេលនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបាន និងកំពុងឈរជើងយ៉ាងរឹងមាំ ធ្វើដំណើរប្រកបដោយភាពស្វាហាប់ និងជាពិសេសបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ទន្ទឹមនឹងបានរម្លឹកដល់ស្នាដៃរបស់អតីតថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជំនាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលជាអ្នកដឹកនាំបន្តវេន ក៏បានបង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំងនៃក្រសួងមហាផ្ទៃ ចាប់ពីដើមនីតិកាលទី៧មក គឺការប្រែប្រួលរបៀបរបប និងឥរិយាបថធ្វើការងារ ក្នុងការបំពេញតួនាទីបម្រើសេវាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដោតលើលើមូលដ្ឋានដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ដែលនាំឱ្យមានការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងការបង្កើតនូវបរិយាកាសកក់ក្ដៅ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
យ៉ាងណាក៏ដោយ ក្នុងស្ថានភាពពិភពលោកកំពុងជួបបញ្ហាប្រឈាមជាច្រើន ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មានភារកិច្ចទទួលខុសត្រូវដោះស្រាយវិញ្ញាសាដ៏ស្មុគស្មាញទាំងនោះ ដើម្បីធានាឱ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងចំណោមអនុសាសន៍សំខាន់ៗ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវបន្តលើកកម្ពស់ឆន្ទៈ មនសិការស្នេហាជាតិ ស្នេហាវិជ្ជាជីវៈ និងខិតខំបញ្ចេញសកម្មភាព ឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមរក្សាការពារសុខសន្តិភាព និងរបៀបរៀបរយសង្គមឱ្យកាន់តែវិវឌ្ឍល្អប្រសើរថែមទៀត ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានចូលរួមប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ ការពារបានយ៉ាងរឹងមាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ ចាត់វិធានការទប់ស្កាត់ និងប្រឆាំង មិនឱ្យកើតមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពវិឆ្ឆេតកម្ម វិទ្ធង្សនា បង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ព្រមទាំងធានាប្រក្រតីភាពនៃសេវាសាធារណៈមួយំនួនទៀត។ នេះបើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕  

អត្ថបទដែលជាប់ទាក់ទង