**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការបានអញ្ជើញ បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមសម្របសម្រួលពីឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ និងលោក បុត្រ ភិមាន ប្រធានកម្មវិធីអង្គការ PafiD ព្រមទាំងមានការចូលរួមពីមន្ដ្រីថ្នាក់កណ្ដាល និងមន្ដ្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត២៤ និងរាជធានីភ្នំពេញ សរុបប្រមាណ ១២០នាក់។

ក្នុងឱកាសនេះដែរ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សាខាទាំង២៥ ដែលបានខិតខំប្រឹងប្រែងជួយសម្រាលការលំបាករបស់បងប្អូនប្រជាជនដែលរងគ្រោះនិងងាយរងគ្រោះបំផុត។

លោកជំទាវបានបន្តថា សម្រាប់ការផ្សព្វផ្សាយនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ សូមសាខាទាំងអស់បន្ដផ្សព្វផ្សាយ ជូនដល់យុវជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋឱ្យបានទូលាយ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ក្រុមគ្រួសារ ពិសេសជនមានពិការភាព កុមារតូចៗ ក្មេងស្រី ស្រ្តី និងសមាជិកគ្រួសារយើង ដែលរងផលប៉ះពាល់ខ្លាំងពីការប្រើប្រាស់ទូរសព្ទ ធ្វើឱ្យកុមារធ្លាក់ខ្លួនពិការ និងត្រូវគេកេងប្រវ័ញ្ច ឬរំលោភបំពានតាមអនឡាញ។

លោកជំទាវអគ្គលេខាធិការ ក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា មានគោលនយោបាយការពារកុមារ ដែលតម្រូវឱ្យមន្រ្តីទាំងអស់ត្រូវចូលរួមការពារកុមារ និងផ្សព្វផ្សាយបន្ត ហើយផ្នែកពិការភាព ជាការងារអាទិភាព១ដែលកាកបាទក្រហមកម្ពុជា បានកំណត់ និងយកចិត្តទុកដាក់។ ដូចនេះ បន្ទាប់ពីបញ្ចប់វគ្គនេះ មន្រ្តីក្រុមប្រតិបត្តិសាខានឹងផ្សព្វផ្សាយបន្តជូនដល់យុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងលើកផែនការផ្សព្វផ្សាយបន្តដូចភ្លៀងរលឹម៕

អត្ថបទដែលជាប់ទាក់ទង