**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖បើយកការដំឡើងពន្ធគយធ្វើជាអាវុធ អាមេរិកនឹងរងការខាតបង់កាន់តែខ្លាំង

បន្ទាប់ពីរដ្ឋាភិបាលអាមេរិកប្រកាសដំឡើងពន្ធគយជាថ្មីម្តងទៀតចំពោះផលិតផលរបស់ចិនកាលពីថ្ងៃទី១៤ខែឧសភា មជ្ឈដ្ឋានមតិអន្តរជាតិចោទជាមន្ទិលសង្ស័យនិងរិះគន់ព្រមៗគ្នា ។ ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា អាមេរិកបានធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយជាបន្តបន្ទាប់ បានបំផ្លាញដល់ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងអាមេរិក ហើយក៏គ្មានអំណោយផលដល់ការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធផងដែរ ចុងបំផុតនឹងធ្វើឱ្យអាមេរិកឈឺផ្សារម្តងហើយម្តងទៀត ។
នៅថ្ងៃទី ១៤ ខែឧសភា តាមម៉ោងក្នុងតំបន់ អាមេរិកបានប្រកាសថានឹងដំឡើងពន្ធគយជាថ្មីម្តងទៀតចំពោះផលិតផលរបស់ចិនដែលបូករួមទាំងរថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធPVដែលជាតំណាងនៃ “ផលិតផលថ្មីទាំងបី”របស់ប្រទេសចិន ព្រមនិងសារធាតុរ៉ែសំខាន់ៗ និងវត្ថុពាក់កណ្តាលចម្លងជាដើម ។ ក្នុងនោះ បានដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីពី២៧,៥ភាគរយឡើងដល់១០២,៥ភាគរយ ពន្ធគយនាំចូលអាគុយថាមពលសូឡាបានដំឡើងពី២៥ភាគរយ ឡើងដល់៥០ភាគរយ ហើយអត្រាពន្ធគយទៅលើអាគុយលីចូមបានដំឡើងពី៧,៥ភាគរយឡើងដល់២៥ភាគរយ ។ មូលហេតុដែលនាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់អាមេរិកជាច្រើនឃោសនាបំប៉ោងយ៉ាងញឹកញាប់ពីអ្វីដែលហៅថា “បញ្ហាអតិរេកផលិតកម្ម”របស់ថាមពលថ្មីរបស់ចិន គឺដើម្បីធ្វើជាលេសសម្រាប់ដំឡើងពន្ធគយ ។
អាមេរិកបានយកការដំឡើងពន្ធគយធ្វើជាអាវុធម្តងទៀត តើអាចមានប្រយោជន៍ទេ?ដោយសារបានរងការរឹតបន្ដឹងជាច្រើន បានជាពេលមុននេះ រថយន្តអគ្គិសនី អាគុយលីចូមនិងឈីបរបស់ចិនមិនបាននាំចូលទៅក្នុងទីផ្សារអាមេរិកដោយទ្រង់ទ្រាយធំនោះទេ ។ កាសែត«Nikkei» របស់ជប៉ុនបានលើកឡើងថា ឧស្សាហកម្មពាក់ព័ន្ធរបស់ចិនមិនពឹងផ្អែកទៅលើទីផ្សារអាមេរិកទេ អាមេរិកបន្ថែមពន្ធគយចំពោះផលិតផលចិនពិបាកជះឥទ្ធិពលជាក់ស្តែងមកលើសហគ្រាសចិនណាស់ ។
បំណាច់ជាបែបនេះ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកធ្វើយ៉ាងនេះ ? អ្នកវិភាគបានលើកឡើងថា មួយផ្នែក លើវិស័យថាមពលថ្មីជាដើម អាមេរិកមិនអាចប្រកួតប្រជែងជាមួយប្រទេសចិនបានឡើយ ដូច្នេះ អ្នកនយោបាយអាមេរិកមានតែប្រើប្រាស់មធ្យោបាយការពារពាណិជ្ជកម្មសម្រាប់គាបសង្កត់ការអភិវឌ្ឍឧស្សាហកម្មដ៏ល្អប្រសើររបស់ចិន ដើម្បីរក្សាឋានៈខ្ពស់របស់អាមេរិកក្នុងខ្សែសង្វាក់ឧស្សាហកម្មសកល ។
មួយផ្នែកទៀត ទង្វើនេះហាក់ដូចជា “ល្ខោននយោបាយ” មួយលើក ។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ប៉ុន្តែសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងសភាពជាប់គាំងដែលមានបញ្ហាដូចជាអតិផរណាខ្ពស់ និងឱនភាពហិរញ្ញវត្ថុជាដើម “ការទម្លាក់កំហុសឱ្យគេ” បានក្លាយជាជម្រើសជាទម្លាប់របស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះ ។
អ៊ីចឹង ការដំឡើងពន្ធគយអាចជួយអ្នកនយោបាយអាមេរិកសម្រេចបំណងដែរឬទេ ?បើមើលពីផ្នែកសេដ្ឋកិច្ចអាចឃើញថា ការអភិវឌ្ឍដ៏យឺតយ៉ាវរបស់រថយន្តថាមពលថ្មីរបស់អាមេរិកគឺមានមូលហេតុផ្ទាល់ខ្លួន ដូចជាថ្លៃដើមផលិតកម្មខ្ពស់ពេក និងខ្វះហេដ្ឋារចនាសម័្ពន្ធបន្ទាប់បន្សំដូចជាទូរសាកថ្មជាដើម ។ បញ្ហានៅផ្ទៃក្នុងទាំងនេះមិនអាចដោះស្រាយបានដោយសារតែដំឡើងពន្ធគយនោះឡើយ។
រីឯបំណងរបស់អ្នកនយោបាយអាមេរិកដែលចង់ប្រើប្រាស់ការដំឡើងពន្ធគយ ដើម្បីទាញយកសន្លឹកឆ្នោត ក៏ពិបាកសម្រេចបានដែរ ។ តាមការគណនារបស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិកបានទទួលបន្ទុកដើមទុនចំនួន៩២ភាគរយក្នុងការដំឡើងពន្ធគយចំពោះផលិតផលចិន ជារៀងរាល់ឆ្នាំ គ្រួសាររបស់អាមេរិកនឹងបន្ថែមចំណាយ១៣០០ដុល្លារអាមេរិក ។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន នឹងធ្វើឱ្យសហគ្រាសអាមេរិកបាត់បង់តម្លៃក្នុងទីផ្សារចំនួន១,៧ទ្រីលានដុល្លារអាមេរិក ព្រមនិងបាត់បង់ឱកាសការងារចំនួនជិត២៥ម៉ឺន ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ឧស្សាហកម្មថាមពលថ្មីរបស់ចិនទទួលបានស្នាដៃពិតប្រាកដក្នុងការប្រកួតប្រជែងប្រកបដោយភាពបើកទូលាយ មិនត្រឹមតែធ្វើឱ្យការផ្គត់ផ្គង់សកលមានភាពកាន់តែសម្បូរបែប និងបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកលប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងការធ្វើបរិវត្តកម្មបៃតងនៅទូទាំងសកលលោកទៀតផង ។ អាមេរិកប្រើគ្រប់ឧបាយកល ដើម្បីគាបសង្កត់ប្រទេសចិន តែមិនអាចរារាំងការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ប្រទេសចិនឡើយ ផ្ទុយទៅវិញបានលាតត្រដាងយ៉ាងច្បាស់ថា អាមេរិកគឺជា“អ្នកបំផិ្លចបំផ្លាញក្បួនច្បាប់អន្តរជាតិ” ដ៏ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង