**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅនៅស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**សម្តេចធិបតី៖ ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង៥មុឺននាក់**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់**គណៈប្រតិភូសង្ឃ នៃប្រទេសឥណ្ឌូនេស៊ី និមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ**គណៈប្រតិភូសង្ឃ នៃប្រទេសមីយ៉ាន់ម៉ា និមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ**ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ**ឯកឧត្តម សុខ សូកេន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានដើម្បីលើកកម្ពស់ការថែរក្សាអនាម័យទន្លេនិងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជាមួយជនរងគ្រោះចំនួន២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី**ឯកឧត្ដម លន់ លឹមថៃ អញ្ជើញបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ**ក្រសួងទេសចរណ៍ ចាត់ទុកទស្សនកិច្ចរបស់ លោក ម៉ានី ប៉ាគីអាវ នៅអង្គរវត្តជាចំណែកសំខាន់បង្ហាញកម្ពុជាទៅពិភពលោក**ប្រទេសចំនួន៥ ចេញសេចក្តីថ្លែងការណ៍ រួមគ្នាបន្តគាំទ្រអ៊ុយក្រែន**ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរមកកាន់សិង្ហបុរី ដើម្បីចូលរួមសន្និសីទ ស្តីអំពីសន្តិសុខ**ប្រមុខណាតូ ចង់ឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុក ជំនួយដល់អ៊ុយក្រែន ដោយសមធម៌**ប្រជាជនឥណ្ឌាជាង៥០នាក់ បានបាត់បង់ជីវិតដោយសាររលកកម្តៅខ្លាំង បណ្តាលឲ្យមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពជាសកល**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជួបជាមួយ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អំឡុងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១**យានអវកាសចិនចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទ ក្នុងការប្រកួតប្រជែងអវកាសជាមួយអាមេរិក

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។

ជនសង្ស័យ៣នាក់នោះ រួមមាន៖
*ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
*ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់
*ទី៣៖ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង