**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ៤២០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ បុគ្គលដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអយ្យការ បានឲ្យដឹងថា បុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន៦,០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូតិ៍ចុះ (ទំហំដី ១០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឲ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារ សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។

បានទទួលដំណឹង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកកិច្ចស៊ើបអង្កេតភ្លាម ជាលទ្ធផលដីកើតហេតុខាងលើ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។ ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថាខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។
ការនាំខ្លួន និងសាកសួរទៅលើឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ មិន ផាន្នី ហៅ ម៉ៅ អាយុ៤១ឆ្នាំ រកឃើញបក្ខពួកជាច្រើនរូប បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។

លទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការ ផ្ដើមការចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក បញ្ចូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើ «បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិត ក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ក្នុងការបង្កា ទប់ស្កាត់ មិនឱ្យមានការទន្ទ្រានកាន់កាប់ដី ដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តច្បាប់ឲ្យខានតែបាន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សង្កេតឃើញសារព័ត៌មានមួយចំនួន នៅតែបន្តការផ្សាយ ព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ជៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ៕

អត្ថបទដែលជាប់ទាក់ទង