**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកវិនិយោគកូរ៉េ មើលឃើញកម្ពុជា ជាទិសដៅល្អជាងគេនៅអាស៊ានសម្រាប់ការវិនិយោគ

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៤ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍជាតិ និងអន្តរជាតិ មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សរុបចំនួនប្រមាណ១០៣៣នាក់។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក្នុងបរិបទប្រទេសជាតិមានស្ថេរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ វឌ្ឍនភាព និងសន្តិភាពទូទាំងប្រទេសដ៏មហាត្រចះត្រចង់បំផុតនៃបូរណភាពទឹកដីអច្ឆរិយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព!។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានលើកឡើងទៀតថាទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ,សម្រាប់កម្ពុជាយើង បានប្រារព្ធធ្វើមុនមួយនេះ គឺបញ្ជាក់អំពីភាពបុរេសកម្មរបស់ប្រជាពលរដ្ឋ និងភ្នាក់ងាររបស់យើង។ លើសពីនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ថែមថាកម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួលបានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង