**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សហគមន៍ចំនួន៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ទទួលបានគម្រោង កសាងភាពធន់ នឹងអាកាសធាតុ ជាស្រះទឹក និងអណ្តូង

ភ្នំពេញ៖ គម្រោងកសាងភាពធន់ នឹងអាកាសធាតុ បានអនុវត្ត ដោយជោគជ័យ ១០០ ភាគរយ ដោយក្នុងនេះបានជីកស្រះទឹក និងអណ្តូងទឹក ជូនដល់ពលរដ្ឋ សហគមន៍ចំនួន ៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ខេត្តកំពង់ធំ។ គម្រោងមួយនេះ បានផ្តល់ ប្រភព ទឹក សម្រាប់ពលរដ្ឋ ប្រើប្រាស់ ក្នុងសហគមន៍ ទៅលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជា ស្រោចផល ដំណាំកសិកម្មរបស់ពួកគាត់។

សមិទ្ធផល ក្រោមការអនុវត្ត គម្រោងមួយនេះ មានដូចជា៖ ១. បានខួងអណ្តូង បំពាក់ម៉ូទ័រប៉ូមទឺកអូតូ ដោយប្រើសូឡា និងស៊ីទែនទឹកចំណុះ៥០០០លីត្រចំនួន៣ គឺ អណ្តូង ជម្រៅ៤៨ម៉ែត្រ នៅក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូង ជម្រៅ៥០ម៉ែត្រ នៅក្នុងភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូងជម្រៅ ៤៧ម៉ែត្រ នៅក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

ចំពោះស្រះទឹកសហគមន៍ ដោយគឺមានបំពាក់ស្នប់ឆ្នៃ និងប្រព័ន្ធចម្រោះចំនួន៣ ដោយ ស្រះទំហំ បណ្តោយ ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ២ម៉ឺនម៉ែត្រ គូប) នៅក្នុងភូមិ អណ្តាស ឃុំ សាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក។ ស្រះទំហំបណ្តោយ ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ១ម៉ឺន៥ពាន់ម៉ែត្រគូប នៅក្នុងភូមិ ស្លែងខ្ពស់ ឃុំសាន់គរ ស្រុក កំពង់ស្វាយ។ ស្រះទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ នៅក្នុងភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

គួរបញ្ជាក់ថាបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីឆ្នាំ២០២០ ក្រុមការងារប្រែប្រួលអាកាសធាតុនៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀប ចំគម្រោងស្តីពីការកសាងភាពធន់នឹងអាកាសធាតុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ដោយគាំទ្រហិរញ្ញវត្ថុជាជំនួយឥតសំណង (grant) ពីកម្មវិធីសម្ព័ន្ធ ភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ដោយអនុវត្ត នៅក្នុង ស្រុកកំពង់ ស្វាយ និងស្រុកប្រាសាទបល័្លង្កខេត្តកំពង់ធំ។

គម្រោងបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់សកម្មភាព ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្គត់ផ្គង់ទឹកជនបទ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផលគម្រោងបានសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ រូបវ័ន្តផ្គត់ផ្គង់ទឹក ជនបទ ដោយបានបង្កើតក្រុមប្រើប្រាស់ទឹកចំនួន៦ក្រុម មានសមាជិក៦៨០នាក់ (ស្ត្រី៥0%) ដើម្បីគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង