**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

កុមារក្រីក្រអតីតរស់នៅលើគំនរសំរាម ស្ទឹងមានជ័យជាង ១ពាន់នាក់ បន្ដទទួលបានទាំងអំណោយ និងអាហារដ៏យ៉ាងឈ្ងុយឆ្ងាញ់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ កុមារក្រីក្រ និងកុមារដែលធ្លាប់រស់នៅលើគំនរសំរាម នៅស្ទឹងមានជ័យជាង ១ពាន់នាក់ ដែលបច្ចុប្បន្នបានមកជ្រកដំបូល របស់អង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺនៅតែបន្ដទទួលបានការយកចិត្ដទុកដាក់ខ្ពស់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ដោយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខ ផ្ដល់ជាអំណោយនូវគ្រឿងឧបភោគ បរិភោគ ជាពិសេសបានរៀបចំម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសា ភ្ជាប់ជាមួយនឹងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈាងមកដល់នៅជាងមួយសប្ដាហ៍ទៀតនេះ។

ក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតស្រលាញ់ដោយមិនរំលងពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះមាតាមនុស្សធម៌មិនបានអញ្ជើញដោយផ្ទាល់ តែបេះដូងហាក់ឋិតមិនឆ្ងាយ ស្រលាញ់បារម្ដគ្រប់ពេលវេលា សួរនាំ និងចាត់ឱ្យមកកុំឱ្យខាន ពិសេសការរៀបចំអាហារត្រូវតែឆ្ងាញ់ បបូរណ៍ ចម្រុះរសជាតិ។
ដូច្នេះភាពជាក់ស្ដែងក៏កូនក្មួយនិងចៅឃើញ ថ្ងៃនេះក្រុមការងាររបស់កាកបាទក្រហមកម្ពុជា បានរៀបចំជូនកូនក្មួយ យ៉ាងពេញចិត្ដ មានម្ហូបអាហារច្រើនមុខចម្រុះគ្នា រួមទាំងបង្អែមទុកលាងមាត់យ៉ាងឆ្ងាញ់ពិសា មានអ៊ុំពូមីងកំដរ មើលថែថែមទៀត ។

លោកស្រីក៏បានយកឱកាសនេះ ថ្លែងលើកទឹកចិត្ដដល់កុមារនៃអង្គការនេះ ឱ្យខិតខំរៀនសូត្រ ធ្វើជាក្មេងល្អ កូនល្អ សិស្សល្អ ឧស្សាហ៍ព្យាយាម តស៊ូនៅក្នុងជីវិត ចូលប្រព្រឹត្ដតែរឿងត្រឹមត្រូវ ពិសេសត្រូវចេះស្រលាញ់សុខភាពជាចម្បង ស្រលាញ់ខ្លូនស្ងួនចំណី ស្ករតិច ខ្លាញ់តិច អំបិលតិច សុខភាពល្អ ។

ជាមួយគ្នានោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងអំណរគុណដល់លោកស្រី នួន ភីមាន ស្ថាបនិកនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ អ្នកគ្រូ លោកគ្រូ និងបុគ្គលិកក្នុងអង្គការមួយនេះ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ដ និងថវិកាផ្ទាល់ខ្លូនផងដែរ ដើម្បីមើលថែទំពាំងស្នងឬស្សីរបស់កម្ពុជា បានយ៉ាងល្អ។ ក្នុងនោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្ដពីក្រៅប្រទេស ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលកុមារនៅកម្ពុជា ដោយមិនយកកម្រៃ ហើយថែមទាំងអំពាវនាវដល់សប្បុរសជនពីក្រៅប្រទេស ជួយផ្ដល់ជាថវិកា និងសម្ភារៈសិក្សាដល់កុមាររហូតមក។

ជាការឆ្លើយតបលោក ចន ជាគ្រូស្ម័គ្រចិត្ដ ជនជាតិ ណូវែលហ្សេឡង់ (New Zealand) បានថ្លែងថា «ខ្ញុំពិតជាពេញចិត្ដ និងស្រលាញ់កុមារកម្ពុជាណាស់ គាត់ជាក្មេងចេះតស៊ូ ស្រលាញ់ការសិក្សា ធ្វើឱ្យខ្ញុំជាគ្រូ មានក្ដីសប្បាយរីករាយក្នុងការជួយពួកគាត់ ត្បិតណាស់ថាមិនមែនសញ្ជាតិដូចគ្នា តែបេះដូងខ្ញុំមានវត្ដមានពួកគាត់ គឺសប្បាយចិត្ដ ហើយខ្ញុំនឹងបន្ដជួយលើកកម្ពស់ការសិក្សារបស់គាត់បន្ដដោយមិននឿយហត់ ពិសេសនិងជួយកៀរគរសប្បុរសធម៌ពីក្រៅប្រទេសបន្ថែមដើម្បីមកជួយកុមារៗនៅទីនេះ»។

ត្បិតណាស់ថា ការជួយជ្រោមជ្រែងក្នុងការជួយកុមារពីសំណាក់ សប្បុរសជនជាតិ និងអន្ដរជាតិ មានជាបន្ដបន្ទាប់ ពិសេសការជួយអស់ពីចិត្ដពីថ្លើមរបស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា តែតម្រូវការដឹងហើយតែងតែមានមិនចេះចប់ មិនចេះហើយ ដូច្នេះលោកស្រី នួន ភី មាន ដែលជាស្ថានិកនៃអង្គការខាងលើ បានថ្លែងឱ្យដឹងថាដោយសារវិបត្ដិកូវីដ១៩ ក៏ដូចជាវិបត្ដិសកលលោក ការជួយឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋានក៏មានអន់ថយ។

តែទន្ទឹមនឹងនោះ លោកស្រីស្ថានិកនៃអង្គការជួយលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងគោរពការអំណរគុណដ៏ជ្រាលជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដជួយកូនៗចៅៗ គ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ ពិសេសពីខ្វះខាតតែម្ដង តែងតែលេចវត្ដមានរបស់អ្នកម្ដាយ ជាក់ស្ដែងដូចថ្ងៃនេះ។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៤មេសានេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១២ ដោយគិតចាប់តាំងពីឆ្នាំ២០១៤ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារ និងសិស្សានុសិស្សចំនួន ១,២២០នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះបាននាំមកនូវអំណោយជាច្រើនក្រៅពីការរៀបចំអាហារ រួមមាន៖៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ១១០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០.០០០.០០០រៀល (ដប់លានរៀល)។ ចំពោះក្មួយៗចៅៗ និងបុគ្គលិកទាំងអស់ ទទួលបានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល ដែលមានមុខម្ហូបដូចជា៖ទាផ្លិតនំប៉ាវនិងជ្រក់ឆៃថាវ, ខជើងជ្រូកស្ពៃជូរ, ឆាសរសៃកែងគ្រឿងសមុទ្រ, បាយឆា, និងបង្អែម។

ឱកាសនោះ ក្រុមកុមារ និងសិស្សានុសិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ ក៏បានទទួលស្វាគមន៍គណៈប្រតិភូ ដោយភាពសប្បាយរីករាយក្នុងចិត្ដជាខ្លាំង ក្នុងនោះកុមារៗក៏មានការសម្តែងរបាំជូនពរ នារីជាជួរ និងរបាំគោះត្រឡោក ដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់របស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង