**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.អរ.ស៊ី.) ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ

  

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល លោកស្រី ឌីណា ហ្វីស័រ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.អរ.ស៊ី.) ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនេះ លោកស្រី ឌីណា មានប្រសាសន៍ថា “ខ្ញុំសូមបានថ្លែងអំណរគុណ និងជម្រាបលាក្នុងបេសកកម្ម៥ឆ្នាំ (២០២០-២០២៤) ចំពោះការគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅប្រទេសកម្ពុជា”។

លោកស្រី បានបញ្ជាក់ទៀតថា “គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងបន្តគាំទ្របេសកកម្មមនុស្សធម៌អាទិភាពចំនួន២ គឺការងារស្តារទំនាក់ទំនគ្រួសារអ្នកជាប់ឃុំនៅពន្ធនាគាគឺផ្តល់សេវាបញ្ជូនសារពីទណ្ឌិតទៅគ្រួសារនិងពីគ្រួសារទៅទណ្ឌិតវិញ និងការងារមួយទៀតគឺផ្តល់សេវាស្តានិតិសម្បទាដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំនៅកម្ពុជាមានសប្បកម្មផលិតកាយសម្បទានៅខេត្តចំនួន២គឺខេត្តបាត់ដំបងនិងខេត្តកំពង់ស្ពឺ”។

លោកស្រីបានបន្តទៀត “បន្ទាប់ពីខ្ញុំបញ្ចប់បេសកកម្មនេះទៅ លោក ម៉ាក្ស ស្លត់ (Marc Zlot) ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា និងបន្តសម្របសម្រួលការងារ២ខាងលើនៅកម្ពុជា”។

ជាមួយគ្នា លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍សួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកស្រី ឌីណា ហ្វីស័រ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលបានគាំទ្រការងារមនុស្សធម៌នៅកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាទាំងថវិកា និងបច្ចេកទេសជារៀងរាល់ឆ្នាំ។

លោកជំទាវអគ្គលេខាធិការបានបន្តថា “នៅឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀចំនិងផ្សព្វផ្សាទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ” ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនរួមចំណែកក្នុងការថែក្សាសុខភាព និងប្តូរឥរិយាបទរបស់ប្រជនក្នុងការរស់នៅប្រកបដោយសុខភាពល្អ ហើយបច្ចុប្បន្ននេះ ការឡើងកម្តៅនៅក្នុងកម្ពុជាជាបញ្ហាប្រឈមខ្លាំង ហើយកាកបាទក្រហមកម្ពុជា បានធ្វើការចុះផ្សព្វផ្សាយអំពីវិធិសាស្ត្រការបន្សុំាខ្លួននៅពេលអាកាសធាតុមានការប្រែប្រួល។

ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា បាននឹងកំពុងទទួលអំណោយជាថវិកានិងសម្ភារៈពីសប្បុរសជនក្នុងទិវា ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា មានធនធានគ្រប់គ្រាន់ក្នុងជួយដល់ប្រជាជនរងគ្រោះនិងងាយរងគ្រោះដែលត្រូវការឱ្យជួយ បានទាន់ពេលវេលា។

ជាថ្មីម្តងទៀត កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង