**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង**ក្រសួងអបរំ ប្រកាសឲ្យអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាឡើងវិញ បន្ទាប់ពីអាកាសធាតុថយកម្តៅ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិកប្រចាំកម្ពុជា**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)**គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ការចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤**កម្លាំងនគរបាលចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព**សមយុទ្ធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​«អៀន​ខ្មាស»​របស់​លោក​ខាង​លិច​គឺ​ក្រុង​ម៉ូស្គូ**លោក ពូទីន ស្បថចូលកាន់តំណែងនៅវិមានក្រឹមឡាំង**លោក Modi បោះឆ្នោត ខណៈដំណាក់កាលបន្ទាប់នៅក្នុងការបោះឆ្នោតឥណ្ឌាចាប់ផ្តើម**រដ្ឋអាហ្រ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី

តើឈ្មោះទន្លេ «វ៉ៃគោ» និង «វ៉ៃកូ» មួយណាត្រឹមត្រូវ?

ភ្នំពេញ៖ ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាង លិច និងខាងជើង ទល់ នឹង ខេត្តព្រៃវែង ខាងកើត និង ខាងត្បូងទល់នឹងខេត្តតៃនីញ និ ងខេត្ដឡុងអាន ប្រទេស វៀតណាម ប្រមាណ ២៥៨ គ.ម ។

នៅទីរួមខេត្តស្វាយរៀង មានទន្លេធំមួយហ៊ុំព័ទ្ធនៅភាគខាងកើត និងខាងត្បូង ដោយទន្លេនោះភាគច្រើនត្រូវបានគេហៅឈ្មោះថា «ទន្លេវ៉ៃគោ» ។

តាមការសង្កេតបច្ចុប្បន្ន ការហៅឈ្មោះទន្លេដែលមានភាពល្បីល្បាញនៅក្នុងខេត្តស្វាយរៀងខាងលើនេះ ហាក់នៅមានភាពស្រពិកស្រពិល ដោយអ្នកខ្លះហៅថា «ទន្លេវ៉ៃគោ» និងខ្លះទៀតហៅថា «ទន្លេវ៉ៃកូ» តើឈ្មោះទាំងពីរនេះ មួយណាត្រឹមត្រូវ?

យោងតាមជំពូកទី៦ ក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា តាមសេចក្តីពន្យល់របស់អ្នកស្រុក «វ៉ៃកូ» ជាឈ្មោះ ដែលនិយាយក្លាយមកពី «វ៉ៃគោ»។ ពួកគាត់លើកសេចក្តីដំណាលមកធ្វើជាអំណះអំណាងថា កាលដើមឡើយទន្លេនេះជាទីសំចតនៃឈ្មួញសំពៅចិន ឬអាណាម ដែលមកជួញដូរនៅស្រុកខ្មែរ។

នៅពេលត្រឡប់ទៅវិញ ឈ្មួញខ្លះក៏ទិញគោពីស្រុកខ្មែរយកទៅលក់នៅឯស្រុករបស់ខ្លួន។ ដើម្បីឱ្យគោឡើងសំពៅ គឺត្រូវវាយ (វ៉ៃ) គោទាំងនោះ ដែលជាហេតុនាំឱ្យជាប់ជាឈ្មោះហៅថា «ទន្លេវ៉ៃគោ»។

ចំណែកអ្នកខ្លះទៀតនិយាយខ្លីត្រឹមតែថា «អ្នកស្រុកវាយ (វ៉ៃ) ដេញគោឱ្យឆ្លងទៅត្រើយម្ខាងទៀតដើម្បីយកទៅលក់» ឬខ្លះទៀតថា «ទៅលក់នៅវៀតណាម» តែប៉ុណ្ណោះ។

បើគិតពីសំឡេងនៃពាក្យ «វ៉ៃគោ» និង «វ៉ៃកូ» គឺខុសគ្នា ហើយដែលពិបាកនឹងជឿថា «វ៉ៃកូ» ក្លាយមកពី «វ៉ៃគោ» ។ ប៉ុន្តែសេចក្តីពន្យល់ខាងលើនេះបានជាប្រយោជន៍ជួយបញ្ជាក់ឱ្យឃើញច្បាស់ថា ៖
ទី១ ៖ ឈ្មោះ «វ៉ៃកូ» ជាឈ្មោះមានមុនឈ្មោះ «វ៉ៃគោ»។
ទី២ ៖ ឈ្មោះ «វ៉ៃគោ» ដែលបង្កើតក្រោយនេះ គឺកើតចេញពីការខិតខំរកសេចក្តីពន្យល់ឱ្យ «សមហេតុសមផល» របស់អ្នកស្រុក ដ្បិតពុំយល់ និងពុំអាចបកស្រាយឈ្មោះ «វ៉ៃកូ» បាន។

ក្រៅអំពីសេចក្តីពន្យល់ខាងលើ មានសេចក្តីសង្ស័យខ្លះៗដែរ ថា ឈ្មោះ «វ៉ៃកូ» គឺជាពាក្យរបស់ពួកព័រទុយហ្គេ ដែលបានមកកម្ពុជាកាលពីរវាងសតវត្សទី១៦និង១៧។ តែយ៉ាងណាក៏នៅតែពុំយល់ន័យដូចគ្នាដែរ។

នៅក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ ដដែលបានសរសេរពន្យល់បន្ថែមដោយផ្អែកលើភូមិសាស្ត្រជាក់ស្ដែងយ៉ាងដូច្នេះថា បើពិនិត្យតាមភូមិសាស្រ្ត ទន្លេវ៉ៃកូ គឺជាផ្នែកមួយនៃព្រែកដែលមានប្រភពសំខាន់ពីខាងស្រុកមេសាង ខេត្តព្រៃវែង ហើយដែលហូរចុះមកត្បូងធ្លាក់ទៅសមុទ្រ ។ ព្រែកមួយនេះមានឈ្មោះហៅទីទៃៗពីគ្នា ទៅតាមផ្នែក តាមតំបន់។ នៅផ្នែកខាងលើមុនមកដល់ព្រែកវ៉ៃគោ មានព្រែកពីរហូរមកប្រសព្វគ្នា គឺព្រែកជីផុច និងព្រែកពងទឹក (ព្រែកពងទឹកតមកពីព្រែកមេសាងនៅផ្នែកខាងលើ)។ តពីព្រែកវ៉ៃកូ ហើយមុនមកដល់ទន្លេវ៉ៃកូ មានឈ្មោះថា «ព្រែកចាម»។ ចុះពីទន្លេវ៉ៃកូតមកទៀត ទឹកហូរបែកជាពីរកាត់តាមព្រែកបាសាក់ និងព្រែកកំពង់ចម្លង ហើយហូរធ្លាក់ទៅសមុទ្រកាត់តាមស្ទឹង តាមព្រែកនានានៃប្រទេសវៀតណាម។

តាមភូមិសាស្រ្តជាក់ស្តែង ត្រង់កន្លែងដែលអ្នកស្រុកហៅថា «ទន្លេវ៉ៃកូ» គឺជា «ទីដែលមានផ្ទៃទឹកធំល្វឹងល្វើយ» ហើយដែលជាន័យនៃពាក្យ «ទន្លេ»។
យោងតាមឯកសារស្រាវជ្រាវខាងលើ បានបង្ហាញផងដែរថា ពាក្យ «វ៉ៃកូ» គឺខ្មែរយើងបានហៅតាមពាក្យបារាំង Vaïco ចំណែកបារាំងបានពាក្យនេះពីវៀតណាម Vàm Cỏ ដែលមានន័យថា «ព្រែក ឬពាមស្មៅ» ( Vàm [វ៉ាម] មានន័យថា «ពាម», «ព្រែក» ឬ «ស្ទឹង»។ ចំណែក Cỏ [ក] មានន័យថា «ស្មៅ»)។

នៅលើផែនទីចាស់ៗមួយចំនួន ដែលបារាំងគូរនាចុងសតវត្សទី១៩និងដើមសតវត្សទី២០ បានបង្ហាញព្រែកពីរ ដែលហូរពីកម្ពុជាធា្លក់ទៅសមុទ្រកាត់តាមប្រទេសវៀតណាម។ មុននឹងធា្លក់ចូលសមុទ្រ ព្រែកទាំងពីរនេះបានប្រសព្វគ្នានៅម្តុំព្រៃនគរ។ ព្រែកទី១ ស្ថិតនៅខាងកើត បារាំងហៅថា Vaïco Oriental (វ៉ៃកូខាងកើត)។ ចំណែកព្រែកទី២ នៅខាងលិច បារាំងហៅថា Vaïco Occidental (វ៉ៃកូខាងលិច)។ វ៉ៃកូខាងលិចនេះ គឺព្រែកដែលតជាប់ជាមួយនឹងព្រែក និងទន្លេវ៉ៃកូនៃខេត្តស្វាយរៀង។

តាមការសន្និដ្ឋាន នៅក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ បានបង្ហាញថា៖
១. ពាក្យ «វ៉ៃកូ» ដែលខ្មែរប្រើមកដល់សព្វថ្ងៃនេះ គឺហៅតាមបារាំង Vaïco។
២. ចំណែកពាក្យបារាំង Vaïco គឺហៅតាមឈ្មោះយួន Vàm Cỏ។
៣. ឈ្មោះ «វ៉ៃកូ»នេះ នៅឃើញប្រើចំពោះផ្នែកមួយនៃព្រែក ដូចមាន
និយាយនៅពីខាងលើ តែសព្វថ្ងៃសរសេរថា «វ៉ៃគោ»។
៤. ឈ្មោះវ៉ៃកូនេះ ប្រហែលជាខ្មែរប្រើមកប្រមាណជាជិតពីរសតវត្សរ៍ចុង ក្រោយនេះ ពោលគឺពេលបារាំងមកត្រួតត្រាខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង