**កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច**ឯកឧត្តមបណ្ឌិត កៅ ថាច បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក**អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការ ពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ**ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សួស ប្រាថ្នា សង្ខេបពីដំណើរការ រៀបចំដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោក កំពុងតែបន្តវិវត្តប្រែប្រួល និងជះឥទ្ធិពលប៉ះពាល់ដល់វិស័យជាច្រើន ក្នុងនោះកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះដែរ**អាមេរិកនឹងដំឡើងពន្ធលើការនាំចូលរបស់ចិនចំនួន ១៨ពាន់លានដុល្លារ**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ**យន្តហោះចិន ៤៥គ្រឿង ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់**លោក Biden ដំឡើងពន្ធ ១០០% លើរថយន្ត EV របស់ចិន**ឯកឧត្តម ផុន លីវិរៈ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)**ក្រសួងបរិស្ថាន ប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**ឯកឧត្ដម ទេព នីថា ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប ពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន**ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមវេទិកាតំបន់អាស៊ាន ស្តីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច**កម្ពុជាចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា

សូមបង្កើនការប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់​​ និងផ្គររន្ទះ បណ្ដាលឲ្យផ្ទះពលរដ្ឋជាង ១០ខ្នង នៅខេត្តបាត់ដំបង រងការខូចខាត

ភ្នំពេញ៖​​ ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់​​ និងផ្គររន្ទះ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ខូចខាតចំនួន១១ខ្នង ស្លាកគណបក្សចំនួន០៨ និងសត្វគោ០២ក្បាលបានងាប់​​ កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយគ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៦៖១០នាទីថ្ងៃទី២៨មីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន៖ ឃុំព្រៃតូច ឃុំគារ ឃុំកកោះ និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។​

ប្រភពដដែលបានឱ្យដឹងបន្តថា​​ ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះខាងលើរួមមាន៖ ឃុំព្រៃតូច​ ប៉ើងដំបូលចំនួន៥ខ្នង​​ និងរលំស្លាកគណបក្សប្រជាជនចំនួន០៥​​ ​​ ឃុំគារ ប៉ើងដំបូលចំនួន០៥ខ្នង ​និងងាប់សត្វគោ០២ក្បាល និងរលំស្លាកគណបក្សប្រជាជនចំនួន​០១​​ ឃុំកកោះ រលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ឃុំព្រៃស្វាយ រលំស្លាកគណបក្សប្រជាជនកម្ពុជា០២ស្លាក។ នៅក្នុងគ្រោះធម្មជាតិនេះដែរ មិនបណ្តាលឱ្យមានគ្រោះថ្នាក់អាយុជីវិត ឬមានរបួសដល់មនុស្សឡើយ។

សូមជម្រាបថា ​​កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​​​​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង​ថា សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្ទថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​​​ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០ទៅ២៥ភាគរយ។ ចំពោះ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី២០ទៅ៣០ភាគរយ។​​​​​​ រីឯតំបន់មាត់សមុទ្ទ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០ដល់២០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង