**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី**រុស្ស៊ីបញ្ជាក់ការវាយប្រហារលើវិស័យថាមពលអ៊ុយក្រែន**ឥណ្ឌា​ចោទ​កាណាដា​ថា «​លើកតម្កើង​អំពើ​ហិង្សា​»**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៦**នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន**ក្រសួងការងារចេញសេចក្តីជូនដំណឹង​ស្តីពី​ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤**ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពី កម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)**ក្រសួងបរិស្ថាន គាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត**ក្រសួងសេដ្ឋកិច្ច ចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤**ក្រសួងបរិស្ថាន ទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន**ឯកឧត្តម ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤**ខេត្តបន្ទាយមានជ័យប្រារព្ធពីធីអបអរសាទរខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤**APF ពិនិត្យ​ និងពិភាក្សាលើរបាយការណ៍ស្ដីពី​ ស្ថានភាពនយោបាយនៅបណ្ដាប្រទេសនិយាយភាសាបារាំង**កម្ពុជា និងកាតា ឯកភាពគ្នាការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កោតសរសើរចំពោះវឌ្ឍនភាពក្នុងវិស័យសន្តិសុខសង្គម របស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ គឺជាដំណើរទស្សនកិច្ចសិក្សាថ្ងៃទី៣ នៅប្រទេសបារាំង ដែលគណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដឹកនាំដោយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមអមដំណើរដោយឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានទៅធ្វើទស្សនកិច្ចសិក្សាស្តីពីវិស័យសន្តិសុខសង្គម។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូតំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបន្តទៅទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង។

ជាមួយគ្នានេះ អ្នកជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសបារាំង បានធ្វើការកោតសរសើរអំពីវឌ្ឍនភាព នៃការលូតលាស់នៃវិស័យសន្តិសុខសង្គមរបស់ របស់កម្ពុជា និងគាំទ្រចំពោះការលើកឡើងថា ការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសន្តិសុខសង្គម ជាកត្តាចាំបាច់បំផុតនៅក្នុងពេលបច្ចុប្បន្ន និងអនាគតក្នុងការអភិវឌ្ឍស្ថាប័ន ប.ស.ស. ឆ្ពោះទៅរកភាពទំនើបកម្ម និងអាចបម្រើសមាជិកប្រកបដោយប្រសិទ្ធភាព ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ គឺបានបញ្ចាំងយ៉ាងច្បាស់អំពីការកសាង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងវិស័យសន្តិសុខសង្គម ជាមួយស្ថាប័ន និងគ្រឹះស្ថានក្នុងវិស័យសន្តិសុខសង្គម របស់ប្រទេសបារាំង និងវិស័យសន្តិសុខសង្គមរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៃប្រទេសបារាំង សម្រាប់ថ្ងៃទី៣នេះ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានធ្វើការបង្ហាញអំពីយុទ្ធសាស្រ្ត និងសកម្មភាពនៅក្នុងវិស័យសន្តិសុខសង្គមជូនទៅដល់ថ្នាក់ ដឹកនាំជំនាញនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយប្រកបដោយ សុចនាករវាស់វែងត្រឹមត្រូវ និងបានសម្តែងនូវការអរគុណដល់ទីភ្នាក់ងាបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ ប.ស.ស. កម្ពុជា និងសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភគាំទ្រ ទៅថ្ងៃអនាគតបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងមានវិសាលភាពទូលំទូលាយ ក៏ដូចជារួមចំណែកពង្រឹង និងពង្រីកកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របទៅតាមកម្មវិធីគោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង