**ក្រសួង​ការបរទេស​អាមេរិក អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​របស់​អ៊ីស្រាអែល ដែលវាយប្រហារលើ​តំបន់​ហ្គាហ្សា ​ទំនង​ជាការ​បំពាន​ច្បាប់​អន្តរជាតិ**មនុស្សស្លាប់ជាង ២០០នាក់ ក្នុងគ្រោះទឹកជំនន់នៅអាហ្វហ្គានីស្ថាន**នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងសាងសង់បន្ទាយនៅតាមព្រំដែនភាគខាងកើត**BREAKING: ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពី អ្នកឧកញ៉ា ហ៊ី គឹមហុង**ព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិ ដល់នាយទាហានដែលត្រូវចូលនិវត្តន៍២៤រូប និងផ្ទេរ២៤រូបទៅក្រសួងសង្គមកិច្ច**គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន៥០%ហើយ**ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ ក្នុងស្រុកមេមត់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញរួមគ្នាទប់ស្កាត់លើការបំភាន់ព័ត៌មាន នៃកិច្ចអភិវឌ្ឍន៍ តំបន់រុនតាឯក និងពាក់ស្នែង**ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ពិភាក្សាពីផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុករំដួល**អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ១០៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង**អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ**អាមេរិកប្រកាសផ្ដល់កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន ៤០០​លាន​ដុល្លារ​ ដល់​អ៊ុយក្រែន​**បទវិភាគ៖ទំនាក់ទំនងរវាងចិននិងហុងគ្រីបានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ**ឯកឧត្តម វ៉ា ថន ចូលរួមពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា**អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិខ្មែរម្នាក់​ និងឥណ្ឌូនេស៊ី​ម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីគ្រឿងញៀន**ឯកឧត្តម ជាម យៀប អញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់ផ្លូវបេតុងអាមេប្រវែង ២,១០០ម៉ែត្រ​ នៅស្រុកពាមរក៍ ខេត្តព្រៃវែង**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា ទាំង ៧០០នាក់ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកភេសជ្ជៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមកីឡាកុមារជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកីឡាវាសី និងបាល់ទះ នៅខេត្តកំពង់ធំ ត្រៀមប្រកួតថ្នាក់ជាតិនៅភ្នំពេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​ បានដឹកនាំសហការីយោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាល និងឧបត្ថម្ភថវិកា ភេសជ្ជៈ ជូនដល់កុមារ៉ា កុមារី នៃក្រុមកីឡាបាល់ទះ នឹងវាយសី នៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចូលរួមប្រកួតទទួលបានចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដែលនឹងត្រូវត្រៀមទៅប្រកួត នៅថ្នាក់ជាតិ​នៅ​រាជធានីភ្នំពេញ​ នាពេលខាងមុខ ។

លោកស្រី នង ចន្ធី នាយិកាសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតនៅថ្នាក់ខេត្តរបស់ក្រុមកុមារ៉ា កុមារី ដែលមានចំនួនពីរក្រុម គឺក្រុមកីឡាវាយសី និងក្រុមកីឡាបាល់ទះ ដោយការប្រកួតនាពេលកន្លងមកបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ហើយនៅពេលថ្មីៗនេះបានទទួលចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដើម្បីត្រៀមទៅប្រកួតនៅថ្នាក់ជាតិនៅទីក្រុងភ្នំពេញ។ ហើយក្រុមកីឡាកុមារទាំងពីរក្រុមមានការខ្វះខាតក្នុងការបំប៉នសុខភាពក្នុងពេលចូលរួមប្រកួតដណ្ដើមយកជ័យជម្នះជាបន្តទៀត​នៅ​ថ្នាក់​ជាតិ​ ដែល​មាន​រយៈពេល​យូរ​ថ្ងៃ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវ​ការ​កោតសរសើរ​ ចំពោះក្មួយៗ ដែលជាក្រុមកីឡាករទាំងពីរក្រុម ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់និងចូលរួមប្រកួតទទួលបានជ័យជម្នះនៅថ្នាក់ខេត្ត ហើយនិងបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ ពិសេសលោកស្រីនាយិកាសាលា ដែលបានយកចិត្តទុកដាក់ដឹកនាំទាំងការអប់រំរៀនសូត្រ ទាំងផ្នែកកីឡានេះផងដែរ។​ ហើយ​នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ​ស៊ុន និងសហការីក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភនូវភេសជ្ជៈ និងថវិកាមួយចំនួន ជូនលោកស្រីនាយិកាសាលាដើម្បីចាត់ចែងក្នុងការដឹកនាំគ្រប់គ្រងកីឡាចូលរួមទៅប្រកួតនៅពេលខាងមុខ នឹងបានផ្ដាំផ្ញើឱ្យក្មួយៗកុមារ ដែលជាក្រុមកីឡាករ កីឡាការិនី ទាំងពីរក្រុម ត្រូវខិតខំថែរក្សាសុខភាព និងបន្តប្រកួតដណ្ដើមយកជ័យជម្នះនៅថ្នាក់ជាតិ សម្រាប់កិត្តិយសខេត្តកំពង់ធំយើង សាលាបឋមសិក្សាយើង​ និងកិត្តិយសរបស់យើងផងដែរ។

លោកស្រី នង ចន្ធី នាយិកាសាលា បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ដែលបានជួយឧបត្ថម្ភសម្លៀកបំពាក់កីឡា សម្រាប់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាក្រចាប់ នាពេលកន្លងមក​ ហើយនិងបានជួយឧបត្ថម្ភភេសជ្ជៈ និងថវិកានៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង