**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

អ្នកនាំពាក្យ៖ គ្រប់តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានត្រូវបង្កើនកិច្ចសហការល្អនិងដោយភាពស្មោះត្រង់ជាមួយក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត



ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានសុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយសម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានសុីជម្រៅបន្ថែមទៀតលើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យនិងធានាថាមានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។

ជាការពិតណាស់ កិច្ចការនេះចាំបាច់ទាមទារឱ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។ ដោយឡែក ខ្ញុំសូមលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឱ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំ ដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈនិងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។ អ្នកសារព័ត៌មានចំនួនប្រមាណមួយមុឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាងពីរពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានមានប្រសាសន៍ដែរថា ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មានយើងទាំងអស់នេះ ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ថា៖ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនិងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។

ទាំងនេះជាទិដ្ឋភាពរួមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសណ្តាប់ធ្នាប់ មានលក្ខណៈចម្រុះនិងសំបូរបែប ក្នុងការផ្សព្វផ្សាយពីស្ថានភាពពិតនៅក្នុងសង្គម និងការពិតនៃកម្ពុជាឱ្យបានដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ វឌ្ឍនភាពទាំងនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីភាពដឹកនាំដ៏ឆ្លាតវៃ ត្រឹមត្រូវ និងប្រកបដោយថាមពលរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមមាគ៌ាដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដា្ឋភិបាលកម្ពុជា ដែលបាននាំមកនូវកំណើន និងការរីកចម្រើនឥតឈប់ឈរពីមួយអាណត្តិទៅមួយអាណត្តិ។ ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង។
ជាថ្មីម្តងទៀត យើងសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ។ ជាងនេះទៀត អ្នកសារព័ត៌មានត្រូវកសាងនិងថែរក្សាទំនាក់ទំនងល្អជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង