**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់

កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម ដើម្បីសុវត្ថិភាព ការពារបរិស្ថាន និងប្រជាពលរដ្ឋ

 


ភ្នំពេញ៖ កម្ពុជាដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្មក្នុងបរិយាកាសប្រភេទ នៃការជំរុញការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋ ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្មដែលកើតឡើងនៅក្នុងតំបន់។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងពិធីប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុ សកម្មក្នុងបរិយាកាសប្រភេទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះថា ការប្រគល់ និងការដាក់ឲ្យដំណើរការស្ថានីយ៍វាស់វិទ្យុសកម្ម នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាចំណុចកំពូលសម្រាប់កម្ពុជានៃដំណើរការវិវឌ្ឍន៍ទៅមុខ។

បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីទទួលស្គាល់ថា សម្ភារៈ និងបច្ចេកវិទ្យានុយក្លេអ៊ែរ រួមទាំងវិទ្យុសកម្មប្រភេទ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ប៉ុន្តែក៏បង្ករហានិភ័យយ៉ាងច្រើន ផងដែរ បច្ចេកវិទ្យាទាំងនេះ មានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ តាមវិធីជាច្រើន រហូតដល់ការផលិតថាមពល ហើយវាក៏នាំមកនូវបញ្ហាប្រឈម នៃការទប់ស្កាត់គ្រោះថ្នាក់ និងគ្រោះអាសន្នផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បញ្ហានេះ ទោះបីជាកម្ពុជាមិនមានរោងចក្រថាមពលនុយក្លេអ៊ែរក៏ដោយ តែការបង្កើតស្ថានីយ៍ទាំងនេះ នៅកម្ពុជា គឺជាការជំរុញប្តេជ្ញាចិត្តចំពោះសុវត្ថិភាពនុយក្លេអ៊ែរ ការការពារបរិស្ថាន និងការពារប្រជាពលរដ្ឋរបស់យើង ពីផលប៉ះពាល់ដ៏ គ្រោះថ្នាក់នៃវិទ្យុសកម្ម ក្នុងករណីគ្រោះថ្នាក់នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃ ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ និងសក្តានុពលសម្រាប់ការប៉ះពាល់នឹងវិទ្យុសកម្មនេះ យើងត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ជុំវិញប្រទេសយើង។

ជុំវិញគម្រោងខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណចំពោះសហភាពអឺរ៉ុប សម្រាប់ការចែករំលែកបទពិសោធ ន៍ដ៏សន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍ និងការប្រើប្រាស់បណ្តាញត្រួតពិនិត្យវិទ្យុសកម្មព្រមានជាមុន វេទិកាផ្លាស់ប្តូរទិន្នន័យ និងសម្រាប់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើគម្រោងនេះក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ASEANTOM ដែលសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ទាក់ទងនឹងនុយក្លេអ៊ែរ និងការអនុវត្តដ៏ល្អបំផុតផងដែរ និង Scienta ENVINET សម្រាប់ការផ្តល់ឧបករណ៍ ដែលផ្តល់ថាមពលដល់បណ្តាញត្រួតពិនិត្យជាតិ វិទ្យុសកម្មព្រមានជាមុន និងដល់សហការី ដែលខិតខំ ប្រឹងប្រែងនៅក្រសួងរ៉ែ និងថាមពល និងស្ថាប័នផ្សេងទៀត សម្រាប់ការងាររបស់ពួកគេក្នុងការជំរុញកម្មវិធីនេះ ៕

អត្ថបទដែលជាប់ទាក់ទង