**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អត្ថាធិប្បាយ៖លោកស្រី Gina Raimondo ធ្វើការងារជាក់ស្តែងកាន់តែច្រើន វាល្អជាងប្រឌិត “ពាក្យសម្តីគួរឱ្យភ្ញាក់ផ្អើល


“រថយន្តបច្ចុប្បន្ននេះហាក់ដូចជាទូរស័ព្ទដៃម៉ាក iPhone ដែលមានកង់ សាកគិតស្រមៃមើល ប្រសិនបើមានរថយន្តចិនចំនួនរាប់លានគ្រឿនបើកបរនៅលើផ្លូវសហរដ្ឋអាមេរិក ប្រមូលទិន្នន័យរបស់ជនជាតិអាមេរិកចំនួនរាប់លាននាក់ក្នុងរាល់នាទីជារៀងរាល់ថ្ងៃ សឹមផ្ញើទិន្នន័យទាំងនេះទៅក្រុងប៉េកាំងវិញ ។” ពិបាកនឹកស្មានដល់ថា “សម្តីដែលគួរឱ្យភ្ញាក់ផ្អើល”នេះគឺចេញពីមាត់របស់លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។
ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ដែលទទួលបន្ទុកធុរកិច្ចរបស់មហាអំណាចតែមួយគត់លើពិភពលោក លោកស្រី Gina Raimondo ធ្លាប់បានសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះដូចជា សកលវិទ្យាល័យ Yale សកលវិទ្យាល័យ Oxford និងសកលវិទ្យាល័យ Harvard ជាដើម ។ បច្ចុប្បន្ននេះ តើលោកស្រីប្រឌិតពាក្យសម្តីដែលគួរឱ្យភ្ញាក់ផ្អើលបែបនេះគឺមិនយល់ពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិឬក៏ធ្វើជាល្ងង់?
អ្វីដែលកាន់តែគួរឱ្យអស់សំណើចនោះគឺ សម្តីដ៏ល្ងង់ខ្លៅនេះក៏បានបង្ហាញពីចំណុចខ្សោយរបស់ខ្លួនដែរ ។ ដូចប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមបរទេសថា តើពាក្យសម្តីរបស់លោកស្រី Gina Raimondo នេះគឺនិយាយបញ្ឆិតបញ្ឆៀងថា ទូរស័ព្ទដៃ iPhone រថយន្ត Tesla រហូតដល់យន្តហោះ Boeing ជាដើម សុទ្ធតែកំពុងផ្ញើទិន្នន័យសម្ងាត់ទៅសហរដ្ឋអាមេរិកវិញ?
បើនិយាយដោយសត្យានុម័ត ដោយសារសហរដ្ឋអាមេរិកហូតពន្ធគយតម្លៃខ្ពស់ចំពោះរថយន្តប្រទេសចិន ដូច្នេះ គឺកម្រឃើញរថយន្តដើរដោយថាមពលថ្មីរបស់ចិននៅតាមដងវិថីអាមេរិកណាស់ ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួនដែលតែងតែចង់បង្ករឿងហេតុបានយល់ឃើញថា ប្រការនេះមិនគ្រប់គ្រាន់ទេ ។ កាលពីខែធ្នូឆ្នាំ២០២៣ ភាគីអាមេរិកបានប្រកាសថា ប្រសិនបើរថយន្តអគ្គិសនីដែលផលិតដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនិងរៀបចំដោយប្រទេសចិនជាដើម នោះ នឹងមិនអាចរួចពន្ធទេ ។ នៅចុងខែកុម្ភៈឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានចេញផ្សាយសេចក្តីប្រកាសថា នឹងធ្វើអ្វីដែលហៅថា “ការត្រួតពិនិត្យហានិភ័យសន្តិសុខជាតិ”ចំពោះរថយន្តបណ្តាញអ៊ីនធើណេតដែលផលិតដោយប្រទេសចិន ។
បើមើលពីរឿងមួយចំនួនទាំងនេះអាចឃើញថា ពាក្យសម្តីរបស់លោកស្រី Gina Raimondo ក៏មិនត្រឹមតែជា “សម្តីគួរឱ្យភ្ញាក់ផ្អើល”ប៉ុណ្ណោះទេ ។
នៅឆ្នាំ២០២៣ បរិមាណនាំចេញរថយន្តថាមពលថ្មីរបស់ចិនបានឡើងដល់១លាន២សែន៣ពាន់គ្រឿង ដែលកើនឡើងជិត៨០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ក្នុងនាមជាព្រឹត្តិការណ៍ជា “និមិត្តសញ្ញា”ក្នុងអាជីវកម្ម បរិមាណលក់រថយន្តអគ្គិសនីនៅត្រីមាសទីបួនឆ្នាំ២០២៣នៃក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនគឺច្រើនជាងក្រុមហ៊ុន Tesla របស់អាមេរិក ដែលជាប់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកជាលើកដំបូង ។ នេះគឺនាំឱ្យមនុស្សមួយចំនួនរបស់អាមេរិក “ព្រួយបារម្ភយ៉ាងខ្លាំង” ។ លោកស្រី Gina Raimondo ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងសំខាន់ដើម្បីបំភាន់ដល់មតិសាធារណៈនិងញាក់ខ្សែបញ្ជាពីក្រោយក្តីបំណងប្រជាជនសម្រាប់ការដាក់ចេញគោលនយោបាយការពារនិយមពាក់ព័ន្ធរបស់អាមេរិក ។
ក្នុងបរិបទបច្ចុប្បន្ននៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ការប្រកួតប្រជែងដោយសេរីជាក្បួនខ្នាតជាមូលដ្ឋាន “យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ”នេះគឺជាប្រក្រតីភាពថ្មីដែលប្រទេសនានាមានទំនាក់ទំនងដ៏ជិតស្និទ្ធខាងសេដ្ឋកិច្ច ។ បើបង្ខំឱ្យ “ផ្តាច់ទំនាក់ទំនង” នោះ មិនត្រឹមតែនឹងនាំឱ្យផលិតផលរថយន្តក្នុងទីផ្សារអាមេរិកមានតម្លៃកាន់តែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្អង់ល្បឿននៃដំណើរធ្វើបរិវត្តកម្មពីរថយន្តប្រើសាំងទៅរថយន្តអគ្គិសនីរបស់សង្គមអាមេរិកផងដែរ ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា “យល់ច្បាស់ពីការពិតជាក់ស្តែងទៅ! បច្ចុប្បន្ននេះ សឹងតែមិនអាចចៀសពីប្រទេសចិនបាននោះទេ” ។
ការគាបសង្កត់ទៅលើគេមិនអាចនាំឱ្យខ្លួនឯងខ្លាំងក្លាទេ ។ លោកស្រី Gina Raimondo ធ្វើការងារជាក់ស្តែងកាន់តែច្រើន វាល្អជាងប្រឌិត “ពាក្យសម្តីគួរឱ្យភ្ញាក់ផ្អើល” ដើម្បីដាក់ចេញវិធានការជាក់ស្តែងក្នុងការលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តរបស់អាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង